លោកឧកញ៉ា យ៉ន សេងហាន បង្ហើបក្បួនទិញដីឲ្យចំណេញច្រើន ហើយក្លាយជាអ្នកមានឆាប់

ជុំវិញ​ឧកញ៉ា
810 Shares

ការទិញដីដែលទទួលបានផលចំណេញលឿន មិនមែនជារឿងងាយនោះទេ ដូច្នេះទិញដីឲ្យចំណេញត្រូវធ្វើដូចម្តេច? ជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា បច្ចុប្បន្នអ្នកទិញដីក្នុងស្រុកមួយចំនួនធំ កំពុងផុសផុលគ្រប់ទីកន្លែង មានទាំងគុណសម្បត្តិ និងគុណវិបត្តិដល់អ្នកទិញ។

“អ្នកមាននៅលើពិភពលោកភាគច្រើន គឺមានដោយសារតែដី “ ប្រសាសន៍លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សេងហាន និងជាសមាជិក សភាពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងវីដេអូនាពេលកន្លងទៅ។

ទោះស្ថានភាពកូវីតនៅកម្ពុជាធូរស្រាល ក៏លោកឧកញ៉ា យ៉ន សេងហាន  នៅរួមចំណែកជាមួយរដ្ឋាភិបាល | ផ្ទះតារា - PHTEASDARA

លោកឧកញ៉ាបានថ្លែងថា “ថ្វីត្បិតតែដីល្អ អាចធ្វើឲ្យយើងក្លាយជាអ្នកមាន ក៍មិនប្រាកដថា ទិញដីគ្រប់គ្នា ហើយមានឪកាសចំណេញ និងក្លាយជាអ្នកមានដែរ។ ពេលខ្លះទិញដីមិនបានសិក្សាឈ្វែងយល់ឲ្យបានច្បាស់លាស់ ទិញតាមតែការជឿគេ ឬ ជឿមិត្តភ័ក្រ្ត ដូច្នេះអាចធ្វើឲ្យយើងមានបញ្ហាមួយចំនួនផងដែរ”។

បើតាមអ្នកជំនាញអចលនទ្រព្យដែលកំពុងមានឈ្មោះបោះសំឡេងរូបនេះ “ អ្នកទិញដីមួយចំនួន មិនបាននិងមើលដីផង មើលតែក្នុងគម្រោង Design 4D 3D មើលទៅល្អមែនទែន ប៉ុន្តែពេលដែលទៅមើលដីជាក់ស្តែងផ្ទាល់ ជូនការសុទ្ធតែព្រៃ ហើយផ្លូវរាប់គីឡូដី ដល់ពេលគេដាក់ក្នុងប្លង់ឲ្យមើលគៀតៗដូចទីក្រុង ដល់ពេលយើងឃើញស្អាតក៍សម្រេចចិត្តទិញ ការទិញបែបនេះវាមិនខុសទេ តែវាមានការចំណេញយឺត”។

លោកឧកញ៉ាបានលើកឧទាហណ៍ថា អ្នកទិញមួយចំនួន ទិញដីបានខ្យល់ បានក្រដាស ពេលខ្លះដីមួយឡូតិ៍គេលក់ឲ្យយើងពីរបីម្ចាស់ក៍មាន ម្យ៉ាងទៀត ទិញដីឲ្យលុយគេហើយ គេអត់មានដីឲ្យយើងក៍មានដែរ។ក្រុមហ៊ុនលក់ដីមួយចំនួន លក់គម្រោងបញ្ឆោត ដោយប្រាប់ថា មានគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ឬគម្រោងរបស់ក្រុមហ៊ុនត្រូវវិនិយោគ ពេលយើងលឺព័ត៌មានបែបនេះ ប្រាកដជារំភើប និងសម្រេចចិត្តទិញ ដល់ទិញទៅហើយគម្រោងក៍អត់មាន ដីនឹងពីរបីឆ្នាំនៅតែដដែល។

លោកឧកញ៉ាបន្តថា ដើម្បីទិញដីឲ្យចំណេញច្រើន ត្រូវទិញដោយយកចិត្តទុកដាក់ មើលប្រវត្តិដី ប្រវត្តិក្រុមហ៊ុន ថាតើក្រុមហ៊ុនមានអាជ្ញាបណ្ណ មានប្លង់ច្បាស់លាស់ ក្រុមហ៊ុននិងទិញដីប្លង់តំកល់នៅធនាគារ ឬដីជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល ដីរបស់អ្នកធំ និងកំពុងមានជំលោះទាស់ទែងឬអត់។

No description available.

អ្នកជំនួញអចលនទ្រព្យរូបនេះបានផ្តាំថា មុនទិញដីត្រូវមើលទៅលើប្រព័ន្ធផ្លូវច្បាប់ ដែលជាមួយទាក់ទងក្រុមហ៊ុន ដីធ្លី ដែលយើងកំពុងមើល ឲ្យបានច្បាស់លាស់ មួយទៀត បើចង់ច្បាស់ត្រូវតែទៅសួរនាំអាជ្ញាធរដែនដី ដើម្បីមានទំនុកចិត្តបន្ថែម។ ត្រូវទិញដីតំបន់មានសក្តានុពល ត្រូវស្រាវជ្រាវរកព័ត៌មានថា រដ្ឋអភិវឌ្ឍន៍ទៅណា ដី និងមានក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋពិតមែនអត់ ក្រុមហ៊ុនដែលលក់ដីឲ្យយើងផែនការច្បាស់លាស់ទេ បើបានពិនិត្យមើលកត្តាទាំងនេះហើយ ទិញដីដឹងតែមានឪកាសចំណេញច្រើន និងក្លាយជាអ្នកមានឆាប់បំផុត៕

លោកឧកញ៉ា យ៉ន សេងហាន បង្ហើបក្បួនទិញដីឲ្យចំណេញច្រើន ហើយក្លាយជាអ្នកមានឆាប់
810 Shares