ដំណឹងល្អ! ក្រសួងប្រកាសមានអ្នកជាសះស្បើយច្រើននៅព្រឹកនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកនេះមានអ្នកជាសះស្បើយចំនួន ៨៣នាក់ និងមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២០នាក់ទៀត ដែលករណីឆ្លងចូលសហគមន៍ ១៨នាក់ ព្រមទាំងអ្នកដំណើរពីបរទេស ០២នាក់ផងដែរ។

គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣២៥ នាក់ ជាសះស្បើយ ៧៣០ នាក់ កំពុងព្យាបាល ៥៩២ នាក់ និងមានអ្នកស្លាប់ ០១ នាក់ ដែលជាបុរសជនជាតិខ្មែរ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព