បរិបទកូវីដ ឧកញ៉ា ទៀ វិចិត្រ បិទទ្វារធ្វើខួបកំណើតឱ្យឧត្តមភរិយាស្ងាត់ៗក្នុងផ្ទះ

ជុំវិញ​ឧកញ៉ា
217 Shares

ខុសប្លែកពីរាល់ឆ្នាំ ដែលធ្លាប់តែរៀបចំកម្មវិធីយ៉ាងអធិកអធម មានញាតិមិត្ត និងភ្ញៀវកិត្តិយសជិតឆ្ងាយចូលរួម ថ្ងៃនេះ លោក ឧកញ៉ា ទៀត វិចិត្រ បែរជាងាកមករៀបចំកម្មវិធីខួបកំណើតក្នុងទ្រង់ទ្រាយតូចបំផុតជាលក្ខណៈគ្រួសារ ដោយទិញតែនំខេកតូចមួយ ជៀសវាងមានការជួបជុំគ្នាច្រើន។

លោកឧកញ៉ា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ខួបកំណើតប្រពន្ធឆ្នាំនេះ ទិញនំខេកឱ្យប្រពន្ធមួយ មិនព្រួយជំងឺឆ្លង»។ ការរៀបចំកម្មវិធីដោយស្ងៀមស្ងាត់ កាត់បន្ថយការជួបជុំដូច្នេះ គឺជាគំរូដ៏ល្អ ក្នុងបរិបទកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា។

សូមបងប្អូនទាំងអស់គ្នា បន្តចូលរួម និងអនុវត្តន៍ឱ្យខានតែបាននូវវិធាននៃការការពារជំងឺកូវីដ១៩ នៅកម្ពុជា ជាពិសេសវិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្ដាច់ប្រភពចម្លង និងឆ្លងក្នុងសហគមន៍យើង និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងពេលឆាប់ៗខាងមុខ៕

បរិបទកូវីដ ឧកញ៉ា ទៀ វិចិត្រ បិទទ្វារធ្វើខួបកំណើតឱ្យឧត្តមភរិយាស្ងាត់ៗក្នុងផ្ទះ
217 Shares