សម្ដេចតេជោ ហ៊ុន សែន៖«ម្នាក់ឯងបានហើយ ក្នុងសម័យជំងឺឆ្លងកូវីដ១៩»

សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៤ មីនា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច យ៉ាងដូច្នេះថា៖ «ម្នាក់ឯងបានហើយ ក្នុងសម័យជម្ងឺឆ្លងកូវីដ១៩។ ៣កុំ និង៣ការពារ ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសម្លៀកបំពាក់បែបជាអ្នកហាត់កីឡាផងនោះ រូបភាពប៉ុន្មានសន្លឹកដែលប្រមុខរាជរដ្ឋាភិបាលបង្ហោះចេញលើបណ្ដាញសង្គម បានបង្ហាញឱ្យសាធារណៈជន មើលឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នបំផុតចំពោះសុខភាពរបស់សម្ដេច។

អ្វីដែលជាការកត់សម្គាល់មួយទៀតនោះ គឺក្នុងបរិវេណភូមិគ្រឹះសម្ដេច នៅម្ដុំក្រុងតាខ្មៅ មានសុទ្ធតែដំណាំ ផ្លែឈើ និងបន្លែធម្មជាតិចម្រុះសឹងគ្រប់មុខតែម្ដង។ ដើម្បីជ្រាបកាន់តែច្បាស់ សូមតាមដានកម្រងរូបភាពសម្ដេចតេជោ ដែលទើបបង្ហោះលើផេកហ្វេសប៊ុក Samdech, Hun Sen, Cambodian Prime Minister