ព្រះនាងតូច ជេណា បដិសេធថា ព្រះអង្គជាប់ពាក់ជាមួយលោក កក្កដា សោភ័ណ ដែលមានផ្ទុកជំងឺឆ្លងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច
5 Shares

ព្រះនាងតូច ជេណា យាងចេញមកបដិសេធចំពោះព័ត៌មានថា ព្រះអង្គជាប់ពាក់ព័ន្ធជាមួយលោក កក្កដា សោភ័ណ ដែលមានផ្ទុកជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពា​ហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា នៅខេត្តតាកែវ។

May be an image of 2 people, people sitting, indoor and text that says 'កក្កដា សុភ័ណ្ឌ 22, 2020 Kakada Sonhorn- កក្កដា សុភ័ណ្ឌ July 2020 សូមថ្វាយព្រះពរព្រះនាងតូច JennaNorodom ជាអង្គម្ចាស់ 26 Like Comment Write comment... Share'

ព្រះនាង ជេណា មានបន្ទូលលើបណ្តាញសង្គមហេ្វសបុកមុននេះថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ។
ខ្ញុំចង់ជម្រាបថា​ រូបនេះ​ ថតជិតមួយឆ្នាំមកហេីយ​ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់​មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។

May be an image of 2 people and text that says 'kakada_sophorn Follow kakada_sophorn សូមថ្វាយព្រះពរព្រះនាងតូច @jennanorodomkh ជាអង្គម្ចាស់ 33w rithdara93 ថ្ងៃណាពត់ធ្មេញ ធ្មេញ ក្រោមវៀច 33w Reply sokunthea_m មានសុខភាពល្អ អ៊ុជូនពព្រះតូចអោយ 33w Reply 675.804 32w Reply 730 likes JULY 22 2020 Adda comment... Post'

ព្រះនាងមានបន្ទូលបន្តថា ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី​ សុខភាពខ្ញុំ​ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ​ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស​ និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។

May be an image of 3 people and text

ព្រះនាងបានបញ្ជាក់ថា ខ្ញុំ​ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ​ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង។
ជាមួយគ្នាខ្ញុំ​ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា​ សូមជួយថែរក្សាការពារប្រជាជនខ្មែរ​ ក៏ដូចជាប្រទ​សកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ​ អោយបានឆាប់ៗបំផុត៕

ព្រះនាងតូច ជេណា បដិសេធថា ព្រះអង្គជាប់ពាក់ជាមួយលោក កក្កដា សោភ័ណ ដែលមានផ្ទុកជំងឺឆ្លងកូវីដ១៩
5 Shares