រដ្ឋបាលស្រុកបាទីខេត្តតាកែវចុះបិទផ្ទះសំអាងការ និងផ្សារអង្គសឹង្ហភ្លាមៗពាក់ព័ន្ធអ្នកកំដរឆ្លងកូវីដចូលរួមមង្គលការកាលពីថ្ងៃទី១២ មីនា

ព័ត៌មានថ្មីៗ
22 Shares

លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី នាព្រឹកថ្ងៃទី១៥ ខែមីនា ២០២១ នេះ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណៈបញ្ជាការឯកភាព ក្រោមបង្គាប់ ចុះត្រួតពិនិត្យ និងបិទទីតាំងផ្ទះសំអាងការមួយកន្លែង ឈ្មោះ ណាក់ ដាណេ និងផ្សារអង្គសឹង្ហ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ករណីជាប់ពាក់ព័ន្ធ អ្នកកំដរកូនកំលោះមានវិជ្ជមានកូវីដ១៩។

ចំណាត់ការបន្ទាន់របស់អាជ្ញាធរស្រុកបាទី ធ្វើឡើងបន្ទាប់ពីអ្នកកំដរកូនកំលោះម្នាក់ ឈ្មោះ កក្កដា សោភ័ណ្ឌ បានអះអាងថា ខ្លួនត្រូវបានធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

យោងតាមហ្វេសប៊ុករបស់យុវជន កក្កដា សោភ័ណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ២០២១ ខ្លួនបានទៅចូលរួមធ្វើជាអ្នកកំដរមិត្តភ័ក្តិស្និតស្នាល រាប់អានគ្នាតាំងពីតូច លុះពេលត្រឡប់មកពីកម្មវិធីវិញ រំលងបានប៉ុន្មានថ្ងៃ ខ្លួនមានអាការៈមិនសូវស្រួលខ្លួនក៏ធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩ តែម្ដង៕

រដ្ឋបាលស្រុកបាទីខេត្តតាកែវចុះបិទផ្ទះសំអាងការ និងផ្សារអង្គសឹង្ហភ្លាមៗពាក់ព័ន្ធអ្នកកំដរឆ្លងកូវីដចូលរួមមង្គលការកាលពីថ្ងៃទី១២ មីនា
22 Shares