ចម្រៀងប៉ុន្មានបទនេះធ្វើឱ្យតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ឡើងកូដកាន់តែខ្លាំងក្រោមទ្រនំផលិតកម្ម Galaxy Navatra

កម្សាន្ត
86 Shares

ក្នុងអាល់ប៊ុមឆ្នាំនេះ ខាងផលិតកម្ម Galaxy Navatra  ហាក់បញ្ចេញបទឱ្យតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារីច្រើន គួរឲ្យកត់សំគាល់។ ការលេចមុខជាហូរហែរបស់ពន្លកសិល្បៈវ័យក្មេងជំនាន់ថ្មី របស់ផលិតកម្ម Galaxy Navatra  បានបង្ហាញយ៉ាងច្បាស់ថា ខាងផលិតកម្មកំពុងលើកស្ទួយតារាចម្រៀងដ៏មានទេពកោសល្យរូបនេះ ឱ្យកាន់តែល្បីល្បាញ មានអ្នកគាំទ្របានស្គាល់កាន់តែច្រើនក្នុងទីផ្សារចម្រៀង និងសិល្បៈនៅកម្ពុជា។

ជាក់ស្ដែង តារាចម្រៀងវ័យក្មេង  អ៊ុក សុវណ្ណារី  ត្រូវបានផលិតកម្មយក្ស Galaxy Navatra   សម្រុកផលិតបទចម្រៀងឱ្យនាងច្រៀងចេញមុខជាច្រើនបទរួចមកហើយ។ បទចម្រៀងរបស់តារាចម្រៀង អ៊ុក សុវណ្ណារីយ៉ាងតិច ជិត១០បទ មកហើយ ដែលត្រូវបាន ផលិតកម្មផលិតឱ្យច្រៀងក្នុងអាល់ប៊ុមយ៉ាងពិសេស។  

បទចម្រៀងរបស់តារាចម្រៀងវ័យក្មេងរូបនេះទៀតសោត សុទ្ធតែទទួលបានការគាំទ្រពីអ្នកគាំទ្រជាខ្លាំង។ នេះក៏ដោយសារតែ បទចម្រៀងដែល អ៊ុក សុវណ្ណារី  ច្រៀងនីមួយៗ សុទ្ធតែត្រូវបានសម្រិតសម្រាំង តាមលំនាំបែបប្រពៃណីយ៉ាងល្អ និងទាក់ទាញ គួបនឹងទឹកដមសំឡេងដ៏ស្រទន់ពីធម្មជាតិរបស់នាង កាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់នាងទទួលបានការទ្រខ្លាំងឡើងៗពីសំណាក់អ្នកគាំត្រ។

ចង់ជ្រាបកាន់តែច្បាស់ សូមតាមដានស្តាប់បទចម្រៀង របស់តារាចម្រៀង អ៊ុក សុវណ្ណារី ដែលបានចេញនាពេលកន្លងមកទាំងអស់តាមរយៈ Link ខាងក្រោមនេះ៖

1/ ម្ហូបម៉ែនៅតែឆ្ងាញ់

2/ ខ្មាស់មិត្តរួមជំនាន់

3/ រាំវង់លង់ស្នេហ៍

4/ ទិញឡេអុជធូប

5/ មកទិញ ឬមកញ៉ែ?

6/ គោនរណាគេ?

7/ កំលោះភូមិខ្ញុំនាំគ្នាដកមេ

8/ ម្ហូបម៉ែនៅតែឆ្ងាញ់

ចម្រៀងប៉ុន្មានបទនេះធ្វើឱ្យតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ឡើងកូដកាន់តែខ្លាំងក្រោមទ្រនំផលិតកម្ម Galaxy Navatra
86 Shares