មកដឹងខេត្តដែលបានប្រកាសផ្អាកពិធីមង្គលការ និងជប់លៀងផ្សេងៗ បន្ទាប់ពីផ្ទុះក្នុងសហគមន៍

សង្គម​និង​សេដ្ឋកិច្ច
3 Shares

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការឆ្លងរីករាលដាលដល់ខេត្តមួយចំនួននៃប្រទេសកម្ពុជា ហើយអាជ្ញាធរតាមបណ្តាខេត្តនីមួយៗ បានប្រកាសផ្អាកការរៀបចំពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ ជាបន្តបន្ទាប់។

ការរៀបចំពិធីមង្គលការនៅតែធ្វើឡើងនៅខេត្តមួយចំនួនផ្សេងទៀត ខណៈការឆ្លងក្នុងសហគមន៍នៅតែបន្ត ប៉ុន្តែការរៀបចំពិធីមួយចំនួន ក៏ស្ថិតក្រោមលក្ខណ្ឌស្ងប់ស្ងាត់ ដែលរដ្ឋបាលខេត្តតម្រូវឲ្យអនុវត្ត ខេត្តទាំងនោះរួមមាន៖

ខេត្តកំពត, ខេត្តមណ្ឌលគិរី, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្តកោះកុង, ខេត្តឧត្តមានជ័យ, ខេត្តព្រះវិហារ និងខេត្តព្រះសីហនុ។

ក្រសួងសុខាភិបាល នៅថ្ងៃច័ន្ទនេះ បានប្រកាស ករណីឆ្លងសរុប ចំនួន ១៣២៥ នាក់ គិតត្រឹមថ្ងៃទី ១៥ មីនានេះ និងជាសះស្បើយចំនួន ៧៣០ នាក់ ដែលក្នុងនោះ អ្នកជាសះស្បើយថ្មីចំនួន ៨៣ នាក់ ជាករណីជាច្រើនបំផុតមិនធ្លាប់មានត្រឹមតែរយៈពេល មួយថ្ងៃនៅកម្ពុជា៕

មកដឹងខេត្តដែលបានប្រកាសផ្អាកពិធីមង្គលការ និងជប់លៀងផ្សេងៗ បន្ទាប់ពីផ្ទុះក្នុងសហគមន៍
3 Shares