លោកឧកញ៉ា ផន វណ្ណិត ប្រតិកម្មលើអ្នកកាត់ក្តីតាមបណ្តាញសង្គមហ្វេសបុកករណីព្រះភិក្ខុ ពិន សែម ប្រើអំពើហិង្សាលើភិក្ខុនិងសាមណេរ

ជុំវិញ​ឧកញ៉ា
895 Shares

មានបណ្តាញសង្គមហ្វេសប៊ុក បង្ហោះចែករំលែកនូវវីដេអូ ព្រះវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ដែលបានប្រើអំពើហិង្សា ទៅលើភិក្ខុនិងសាមណេរ ដោយប្រើនឹងរំពាត់ផ្តៅ  ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង និងត្រូវបានសមត្ថកិច្ចសង្ឃធ្វើកិច្ចសន្យាកាលពីថ្ងៃម្សិលមិញ។

May be an image of 1 person

លោកឧកញ៉ា ផន វណ្ណិត អតីតអ្នកបួសរៀនសូត្របានជ្រៅជ្រះនៅក្រៅប្រទេស ថ្លែងឲ្យដឹងថា “ខ្ញុំបានមើលវីដេអូ ដែលព្រះអង្គវាយនិងរំពាត់ហើយ គឺដើម្បីជាការអប់រំ ឲ្យប្រតិបត្តិត្រឹមត្រូវតាមព្រះវិន័យ របស់ព្រះសម្មាសម្ពុទ្ធ មិនមែនវាយដោយអំពើហឹង្សា ឬគំនុំគំគួនអីទេ។ បើនិយាយពីច្បាប់សិទ្ធិមនុស្សបច្ចុប្បន្នឃើញថា ព្រះអង្គមានការឆ្គាំឆ្គងខ្លះមែន ប៉ុន្តែយើងត្រូវមើលគុណតម្លៃរបស់ព្រះអង្គគឺធំធេងខ្លាំងណាស់ចំពោះព្រះពុទ្ធសាសនា”។

លោកថា ព្រះអង្គសាងផ្នួសតាំងពីក្មេងរហូតដល់ចាស់ កសាងវត្ត បង្ហាត់បង្រៀនលោកសង្ឃ ក្មេងវត្ត ដែលមានជីវភាពខ្វះខាតឲ្យបានរៀនសូត្រចេះដឹង មានការងារល្អៗធ្វើក្នុងសង្គម ទេសនាប្រៀនប្រដៅពុទ្ធបរិស័ទ អោយដឹងគុណទោសខុសត្រូវល្អអាក្រក់ ចេះរៀបចំបែបបទជីវិតក្នុងការរស់នៅអោយបានល្អប្រសើរ។ ព្រះអង្គមានបេះដូងជាអ្នកស្រលាញ់ព្រះពុទ្ធសាសនា កាលបើឃើញលោកក្នុងវត្តធ្វើខុសនិងពុទ្ធវិន័យ ព្រះអង្គមិនពេញចិត្តទេ ត្រូវតែទូន្មានប្រៀនប្រដៅហើយ ដើម្បីអោយលោកបានល្អ ដូចគ្នានិងឪពុកម្តាយយើងដែរ តែងតែស្តីបន្ទោសកូន ជេរកូន វាយកូន ក៏ព្រោះចង់អោយកូនក្លាយជាមនុស្សល្អ ជាកូនល្អ ជាពលរដ្ឋល្អ”។ 

លោកថា ចំណុល្អៗ ដែលលោកបានបណ្តុះបណ្តាលធនធានមនុស្ស រួមនឹងពលីចំពោះសាសនាច្រើនណាស់ គុណព្រះអង្គ គឺការបង្កើតឱ្យមានពុទ្ធិកសិក្សាដែលមានចាប់ពីបឋមដល់វិទ្យាល័យ ជួយអ្នកបួសបានច្រើនរាប់ពាន់អង្គ ហើយជាការទ្រទ្រង់ក្បាច់រចនា និងបង្កើតស្ថានីយ៍វិទ្យុពុទ្ធសាសនាមុនគេ។ ការបង្រៀនកូនខ្មែរជាច្រើនឲ្យមានចរិយាសម្បត្តិ កិច្ចការអប់រំ និងការកសាងសមិទ្ធផលផ្សេងជាច្រើនយើងមើលឃើញ។ យើងដឹងថា ការវាយដំបង្ករហិង្សា គឺជារឿងដែលខុសទៅហើយ​ ប៉ុន្តែលោកធ្វើដូច្នេះ ដើម្បីចង់ទូន្មានប្រៀនប្រដៅសិស្សគណដើរលើផ្លូវត្រូវ និងជាពលរដ្ឋល្អតែប៉ុណ្ណោះ។ 

លោកឧកញ៉ាលើកឧទាហណ៍ថា កាលជំនាន់ដើមព្រះឧបជ្ឈាយ៍ ចៅអធិការ ឧទ្ទេសារចារ្យ អប់រំលត់ដំ សិស្សគណឲ្យប្រតិបត្តិតាមធម៌ ត្រូវប្រើទណ្ឌកម្ម មានយករំពាត់វាយ ឈរជើងមួយរាប់ម៉ោង សែងដី រែកទឹក ពុះឧស បោសសំរាមជាដើម ក៏ព្រោះចង់អោយល្អ។ ខ្ញុំបាននឹកឃើញកាលពីខ្ញុំទៅនៅវត្ត ពេលម៉ែឪយកខ្ញុំមកផ្ញើរព្រះសង្ឃ គាត់និយាយថា សូមទុកតែឆ្អឹង និងគ្រាប់ភ្នែកបានហើយព្រះអង្គ ពាក្យនេះអ្នកបួសជំនាន់មុនប្រាកដជាធ្លាប់បានលឺ   ក្នុងន័យនេះ ម៉ែឪចង់មានន័យថា សាច់ឈាមគាត់ប្រគេនលោកហើយ ទូន្មានអប់រំយ៉ាងមិចក៏ដោយអោយតែកូនគាត់ក្លាយជាមនុស្សចេះដឹងម្នាក់ដូច្នេះហើយបានជាលោកជំនាន់នោះ មានវិន័យច្បាស់លាស់ និងការប្រតិបត្តិតឹងរឹង។ យើងងាកមកមើលលោកគ្រូពិន សែម វិញកំហុសឆ្គងបន្តិចបន្តួចគួរតែកុំរិៈគន់រឺក៏ចាប់កំហុសលោកអី ព្រះអង្គជាពហុសូត្រនៃព្រះពុទ្ធសាសនា។

លោកឧកញ៉ា អត់គាំទ្រឲ្យប្រើអំពើហិង្សាទេ ប៉ុន្តែសិស្សមួយចំនួន ខូចក៏ត្រូវការលត់ដំខ្លះ សូម្បីច្បាប់ទាហាន កាលណាខុសពីច្បាប់ទាហាន ត្រូវតែពិន័យ ចំពោះភិក្ខុសង្ឃក៍ដូចគ្នា ដើម្បីឲ្យការគោរពប្រតិបត្តិនូវវិន័យល្អត្រឹមត្រូវតាមពុទ្ធបញ្ញតិ ពេលខ្លះក៍ត្រូវស្តីបន្ទោសខ្លះដែល។

បើតាមអតីតអ្នកបួសក្រោយមកក្លាយជាឧកញ៉ាក្កោបជំនួញវិស័យអចលនទ្រព្យ  ករណីព្រះគ្រូ ពិន សែម បើយើងទុកឲ្យខាងគណសង្ឃនាយកជាអ្នកដោះស្រាយគឺជារឿងល្អបំផុត ព្រោះយកវិន័យ និងគោលការណ៍មកវិនិច្ឆ័យ ប្រសើរជាងអ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួន មកកាត់ក្តីបាតណាបាតណី ទាំងមិនដឹងច្បាប់ទម្លាប់សាសនានោះទេ។ នេះជារឿងមិនល្អទេសម្រាប់យើងដែលកាន់ព្រះពុទ្ធសាសនា និងកុំទាញសាសនាដែលជារឿងតូចសោះ មកជារឿងធំ ដោយយើងមិនបានមើលលើគុណសម្បត្តិ អាចនិងអោយព្រះពុទ្ធសាសនាធ្លាក់ចុះនៅគុណតម្លៃ។

សូមរំលឹកថា ករណីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសបុកនេះ មានករណីអំពើហិង្សានៅក្នុងវត្តរាជបូព៌បានកើតឡើងកាលពីថ្ងៃថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបន ខេត្តសៀមរាប។

រឿងនេះដែរមហាជនខ្លះបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។ រីឯមហាជនខ្លះ ក៏បានរិះគន់យ៉ាងចាស់ដៃថាក្នុងនាមជាព្រះសង្ឃមិនគួរធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕

លោកឧកញ៉ា ផន វណ្ណិត ប្រតិកម្មលើអ្នកកាត់ក្តីតាមបណ្តាញសង្គមហ្វេសបុកករណីព្រះភិក្ខុ ពិន សែម ប្រើអំពើហិង្សាលើភិក្ខុនិងសាមណេរ
895 Shares