វ៉ាក់សាំង Astra Zeneca នឹងមកដល់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

នៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឲ្យប្រជាពលរដ្ឋឲ្យបានពី ១០ ទៅ ១៣ លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនមួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១,៥ (មួយលាន ៥ សែនដូស) ឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«យើងអត់មានអាថ៌កំបាំងអីជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឲ្យ ប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូសដែលនឹងមកដល់ក្នុងឆាប់ៗខាងមុខ»។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ៕