បន្ទាប់ពីផ្ទុះខ្លាំងបំផុត រដ្ឋបាលស្រុកកោះធំ ប្រកាសបិទអាជីវកម្មទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍ពីក្រសួងសុខាភិបាល ឲ្យដឹងនៅថ្ងៃទី១៧ មីនានេះ ប្រជាពលរដ្ឋនៅស្រុកកោះធំ មានករណីឆ្លចំនួន ២០នាក់ បន្ទាប់ពីផ្ទុះខ្លាំងបំផុតរហូតដល់រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល បានប្រកាសបិទអាជីវកម្មទាំងអស់នៅក្នុងស្រុកកោះធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and outdoors

សេចក្តីជូនដំណឹង ប្រកាសនៅមុននេះបន្តិចបញ្ជាក់ថា ស្នើឲ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្ម របស់ខ្លួនជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។

សូមជ្រាបថា គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹក​ថ្ងៃ​ទី ១៧ មីនា ២០២១ ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ សរុប​មាន​ចំនួន ៩៩០ នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ចេញ​ពី​មន្ទីរពេទ្យ​ចំនួន​ ៣៤០ នាក់៕