ក្រសួងកិច្ចការនារីថ្កោលទោសចំពោះអំពើហិង្សាលើអតីតភរិយា លោក ឌួង ឆាយ

ព័ត៌មានថ្មីៗ
26 Shares

មុននេះបន្តិច ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍ ធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលកើតមានទៅលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយា លោក ឌួង ឆាយ។ ក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់បន្ថែមថា អំពើហិង្សាក្នុងគ្រួសារគ្រប់រូបភាព នៅចំពោះមុខកូនៗ ដោយផ្ទាល់ ឬដោយប្រយោលក្ដី សុទ្ធតែបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ ទាំងសុខភាពរាងកាយ និងផ្លូវចិត្តកុមារ។

ក្រសួង ក៏បានអំពាវនាវដល់ជនរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ អំពោះរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទគ្រប់ទម្រង់ ជាពិសេសលើស្ត្រី និងកុមារ សូមជនរងគ្រោះកុំនៅស្ងៀមស្ងាត់ និងលាក់ទុកបញ្ហាទាំងអស់នេះអី។

គួរបញ្ជាក់ថាផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏ទើបតែចេញលិខិត បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ឆ្លើយតបតាមសំណើ របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ មីនា ២០២១ នេះផងដែរ៕

ក្រសួងកិច្ចការនារីថ្កោលទោសចំពោះអំពើហិង្សាលើអតីតភរិយា លោក ឌួង ឆាយ
26 Shares