ឧកញ៉ា ម៉ុង​ ឫទ្ធី​៖ ខ្ញុំ​ឆ្លងកាត់​សង្គ្រាម​ ផ្គររន្ទះ​ ទម្រាំមកដល់​ពេលនេះ នៅតែ​មាន​ជន​ខិលខូច​មករំលោភ​យកដីធ្លី​ថែមទៀតផង

ជុំវិញ​ឧកញ៉ា
494 Shares

មហាសេដ្ឋីកសិកម្ម ម៉ុង​ ឫទ្ធី​ បានរំលឹកអានុស្សាវរីយ៍ក្នុងចាប់ផ្តើមបោះទុនវិនិយោគដំណាំងដូងប្រេងដែលមានតម្លៃរាប់សិបលានដុល្លារលើទឹកដីខេត្តព្រះសីហនុ ជាកន្លែងដែលលោកសាងកិក្តិយសកេរ្តិ៍ឈ្មោះក្មុងមុខជំនួញល្បីល្បាញមកដល់សព្វថ្ងៃ។

May be an image of 11 people, people standing, military uniform and outdoors

ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេង​កម្ពុជា ​បានចាប់​ផ្តើមកាលពី​ថ្ងៃ​ទី២៣​ ខែមេសា​ ឆ្នាំ​១៩៩៧ ដែលសម្តេចតេជោ​ ហ៊ុន​ សែន ​​​បាន​អញ្ជើញ​បេីក​សម្ពោធ​ដាំដេីមដូង​ប្រេង​ជាលេីក​ដំបូង​ ​​ នៅលើទឹកដី​ខេត្ត​ព្រះសីហនុ​ បេីគិត​មកដល់ពេលនេះ​ មាន​អាយុ​កាល​២៤ឆ្នាំ​។​

May be an image of 4 people, people standing and outdoors

លោកឧកញ៉ា ម៉ុង​ ឫទ្ធី​ បានថ្លែងថា ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​វិនិយោគ​អស់ប្រមាណ​ជា​ជាង ១០០លាន​ដុល្លារអាមេរិក​ កុំថាឡេីយ​ទទួល​បាន​ប្រាក់ចំណេញ ​សូម្បីតែ​ដេីមទុន​វិនិយោគ​ក៏នៅមិនទាន់បាន​ទទួល​មកវិញផង​ ក្នុង​រយៈពេល​២៤ឆ្នាំ​នេះ។ លោកថា​ ខ្ញុំ​ត្រូវ​ឆ្លងកាត់​សង្គ្រាម​ ផ្គររន្ទះ​ រហូតមកដល់​ពេលនេះក៏នៅតែ​មាន​ជន​ខិលខូច​មករំលោភ​យកដីធ្លី​ថែមទៀតផង។

May be an image of 7 people, people standing and outdoors

​២៤ឆ្នាំកន្លងទៅ​ លោកទទួលបានតែ​សំរាម ​ដែលត្រូវ​បោសសំអាត​ បន្ទាប់ពីក្រុមអ្នក​ទេសចរណ៍​ ក្រាល​កន្ទេលកអង្គុយហើយ​ត្រឡប់ទៅ​វិញ​ ទាំងមិនបានជួយវ៉ិចខ្ចប់ទុកដាក់ត្រឹមត្រូវ។ ឆ្លង​កាត់​រយៈពេល​២៤ឆ្នាំ​នេះ​ ជនបរទេស​ដែលបាន​នាំគ្នា​មកបោះទុន​វិនិយោគ​រួមគ្នា​ជាមួយ​លោក និង​អ្នក​បច្ចេកទេស​មួយចំនួន ​ក៏បាន​បាត់បង់​ជីវិត​ជា​បណ្ដើរៗ​អស់ទៅហេីយដែល​ ខណៈអ្នក​នៅ​រស់រានមាន​ជីវិត​ក៏មាន​វ័យ​កាន់តែ​ចំ​ណាស់អស់ទៅហេីយ។

May be an image of 13 people and people standing

លោកឧកញ៉ាបន្តថា បេីតាម​ការប៉ាន់​ស្មានមេីលទៅ​រហូតដល់​ថ្ងៃ​អវស្សាន្ត​នៃជីវិត​របស់​ខ្ញុំ​និង​ដៃគូ​របរទេស​ទៅទៀត​ ក៏នៅតែ​មិនទទួល​បានប្រាក់ថ្លៃដេីមទុន​វិនិយោគនេះ​មកវិញដែ​ល។ ប្រហែលជាអាច​ទទួលបានតែ​កាដូសំរាមដែល​ក្រុមអ្នក​ទេសចរណ៍​ អសីលធម៌​មុខដដែលៗ តែងតែយកមក​បោះចោលនៅទីនេះ​តែប៉ុណ្ណឹង​ទេមេីលទៅ​ ។

May be an image of 7 people, people standing, outdoors and tree

លោកឧកញ៉ា ម៉ុង​ ឫទ្ធី​ បានគួសបញ្ជាក់ថា បេីបងប្អូន​ពិតជាមាន​បេះដូង​មែន​សូមមេីល​រូបភាពនេះ​ហេីយ​ពិចារណា​ផងទៅ​ ថាតេី​ប្រមុខ​រាជរដ្ឋាភិបាល​យេីង​លោក​ខិតខំប្រឹងប្រែង​លះបង់​កម្លាំង​កាយចិត្ត​ ប្រាជ្ញា​ ស្មារតី​ ជាមួយ​និងអ្វីៗគ្រប់បែបយ៉ាង​ ​រួមជាមួយ​រូបខ្ញុំ​ ព្រមទាំងក្រុមអ្នក​វិនិយោគ​ទុន​បរទេស​ ​បុគ្គលិក​ កម្មករ​ ប្រជាពលរដ្ឋ​ និងអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ទេីបទទួលបាន​សមិទ្ធផល​ដ៏ថ្មី​ត្រចះត្រចង់​មួយនេះ​។

May be an image of 3 people, people standing and outdoors

លោកឧកញ៉ាបានផ្តាំថា បេីបងប្អូន​មិនស្រឡាញ់ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ឯង​ទេ​ គួរតែ​ទុក​កិត្តិយស​អោយជាតិខ្មែរ​ ថ្នាក់​ដឹកនាំខ្មែរ​ រួមជាមួយ​និង​ប្រជាពលរដ្ឋខ្មែរយេីងផង​។ ត្រូវ​សន្យា​ខ្លួនឯងថា ​ចាប់ពីថ្ងែនេះ​តទៅ​ឈប់​ចោល​សំរាម​នៅ​ក្នុង​ចំម្ការដូងប្រេង​ទៀតហេីយ៕

May be an image of 5 people, people standing and outdoors
May be an image of 1 person, standing and outdoors
May be an image of 11 people, people standing and outdoors
May be an image of 8 people, people standing and outdoors
May be an image of 1 person, standing and outdoors
May be an image of 1 person, standing and outdoors
May be an image of 4 people, people standing, sky and mountain
May be an image of 24 people, people sitting and people standing
May be an image of outdoors
May be an image of 1 person, standing and sitting
May be an image of 5 people, people standing and outdoors
May be an image of one or more people, people standing and outdoors
ឧកញ៉ា ម៉ុង​ ឫទ្ធី​៖ ខ្ញុំ​ឆ្លងកាត់​សង្គ្រាម​ ផ្គររន្ទះ​  ទម្រាំមកដល់​ពេលនេះ នៅតែ​មាន​ជន​ខិលខូច​មករំលោភ​យកដីធ្លី​ថែមទៀតផង
494 Shares