UNDP សម្របសម្រួលជួយបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង ដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP បានបញ្ជាក់ថា បានចូលរួមជួយសម្របសម្រួលក្នុងកិច្ចការខាងបញ្ជាទិញ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០គ្រឿង និងបរិក្ខារពេទ្យចាំបាច់ជាច្រើនផ្សេងៗទៀត ដល់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួយគាំទ្រតាមរយៈការបញ្ជាទិញរថយន្ត និងសម្ភារៈបរិក្ខារពេទ្យទាំងអស់នេះ ដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក ក្នុងទិសដៅរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាត៕

ប្រភព៖ UNDP Cambodia