ភរិយាអភិបាលខេត្តព្រះសីហនុ ប្រតិកម្មលើពាក្យសម្តីរបស់លោក ផែង វណ្ណៈ ដែលបានប្រមាថដល់សមាជិកថេរសភាសង្ឃខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

សាលាគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបរបស់លោក ផែង វណ្ណៈ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of text

ភរិយារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន គឺលោកជំទាវ អ៊ូ ធីតាពៅ បានបង្ហោះលើទំព័រហ្វេសបុកនៅរសៀលនេះថា “ខ្ញុំថាមិនចង់និយាយទេ តែ! លោកប្រើពាក្យពេជ្រធ្ងន់ធ្ងរលើសលភ់ពេកហើយក្នុងនាមខ្ញុំជាអ្នកដែលគោរពព្រះពុទ្ធ ខ្ញុំទទួលយកមិនបានទេ”។

May be an image of 3 people, people standing and people sitting

លោកជំទាវបន្តថា លោកដែលហារមាត់ថា គេអត់មានមេត្តា សួរខ្លួនឯងមើលៗថា តើរាល់ថ្ងៃហ្នឹងលោកមានមេត្តាស្មើរនឹងបុគ្គលដែលលោកដៀលកប់កប់មាត់ហើយនៅ? លោកយកអីមកប្រមាថបុគ្គលគួរជាទីគោរព ចុះទង្វើ និងចិត្តលោកវិញ លោកមានដែលបានយកពេលមកមើលខ្លួនលោកទេ?

May be an image of 2 people, people sitting and indoor

លោកជំទាវបានឆោទសួរថា តើចិត្តគំនិតនិងទង្វើពាក្យសម្តីលោករាល់ថ្ងៃហ្នឹងបរិសុទ្ធប៉ុណ្ណា មុននឹងយកពេលមកឡាយតាមការគិតរបស់លោកតែម្នាក់ឯង ឬគ្នាលោកតែមួយផ្នែកតូច។

May be an image of 4 people, people standing, outdoors and tree

សូម​រំលឹកថា​ ករណី​ផ្ទុះ​ក្នុង​បណ្ដាញ​សង្គម facebook នេះ​ថា​មាន​ករណី​អំពើហិង្សា​នៅក្នុង​វត្ត​រាជ​បូណ៌ ដោយព្រះចៅអធិការវត្តព្រះនាម ពិន សែម ព្រះជន្ម៨០វស្សា ទៅលើសិស្សគណរបស់លោក ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ថ្ងៃទី១៤ ខែមីនា​ឆ្នាំ​២០២១​ ស្ថិតក្នុង​វត្ត​រាជ​បូណ៌ ដែល​ស្ថិតនៅ​ភូមិ​វត្ត​បូ​ណ៌ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប​៕