ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រព័ត៌មាន របស់លោក ផែង វណ្ណៈ បន្ទាប់ពីការប្រមាថជេរព្រះសង្ឃ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ Peng Vannaknews របស់លោក ផែង វណ្ណៈ បន្ទាប់ពីម្ចាស់គេហទំព័រម្នាក់នេះ ជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលបានតំកល់ទុកនៅក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
No description available.

នៅថ្ងៃទី១៧ ខែមីនា សាលាគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបរបស់លោក ផែង វណ្ណៈ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។

May be an image of text

សូមរំលឹកថា ករណីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសបុកនេះ មានករណីអំពើហិង្សានៅក្នុងវត្តរាជបូព៌បានកើតឡើងកាលពីថ្ងៃថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបន ខេត្តសៀមរាប។ 

May be an image of 1 person

រឿងនេះដែរមហាជនខ្លះបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។ រីឯមហាជនខ្លះ ក៏បានរិះគន់យ៉ាងចាស់ដៃថាក្នុងនាមជាព្រះសង្ឃមិនគួរធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕