លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC បានប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ដល់រាជធានីខេត្ត ដែលវាយលុកដោយសារជំងឺ កូវីដ១៩ ។ នេះបើផ្អែកតាមបង្ហោះលើផេកផ្លូវការរបស់លោកជំទាវមុននេះ។

ខេត្តដែលជាគោលដៅដែលដៅក្នុងការជួយឧបត្ថម្ភនោះមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្ត តាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបងជាដើម។

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ា ដែលមានប្រវត្តិជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើ ផ្ទះល្វែង និង ដីឡូត៍ លោកជំទាវកំពុង កាន់មុខជំនួញធំៗចំនួន ២ ក្នុងដៃទៀតរួមមាន មាន៖
ទី១ គឺក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផលមានស្តង់ដារអន្តរជាតិមួយកំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។
ទី២ គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡេងវ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗខាងមុខនេះ៕






