ធនាគារធំៗចំនួន ៣ ដែលបង់ពន្ធច្រើនជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០២០

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីប្រកាស​ព័ត៌មានតាមរយៈកម្មវិធីផ្សាយផ្ទាល់កាលពីខែកុម្ភៈឆ្នាំ២០២១ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីឈ្មោះក្រុមហ៊ុនគ្រោកៗ ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គង់ វិបុល – ខ្មែរប៉ុស្ដិ៍

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានលើកឡើងថាពីឈ្មោះធនាគារធំៗចំនួន ៣ ដែលបង់ពន្ធច្រើនជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០២០ រួមមាន៖

១.មីក្រូហិរញ្ញវត្ថុប្រាសាក់

២.ធនាគារ អេស៊ីលីដា

៣.ធនាគារកាណាឌីយ៉ា

គួររម្លឹកថា ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​ឆ្លង​រាល​ដាល​រយៈពេល​ច្រើនខែ​ហើយក៏​ដោយ ក៏​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២០ មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​ទឹកប្រាក់​ទទួលបាន​ពី​វិស័យនេះ​មាន​ប្រមាណ​ជិត ៣ ​ពាន់​លាន​ដុល្លារ កើនឡើង ៣,៧៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​៕