អបអរសាទរ! អ្នករាជធានីភ្នំពេញ ត្រូវបានសម្តេចតេជោស្នើឲ្យធ្វើយុទ្ធនាការចាក់វ៉ាក់សាំង១៥ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច
24 Shares

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារសំឡេងនៅព្រឹកនេះ បានស្នើឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ត្រូវរៀបចំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ សម្រាប់មនុស្សជាង៥ម៉ឺននាក់។

សារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា – DAP News

ការប្រកាសជ្រើសរើសរាជធានីភ្នំពេញធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ ដោយសារព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» នៅតែកំពុងញាំញី រាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តព្រះសីហនុហាក់ថមថយ។

សម្ដេចតេជោ បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះ ធ្វើឡើងឲ្យមានសណ្ដាប់ធ្នាប់ល្អ រក្សាគម្លាត ដោយ១ខណ្ឌ ត្រូវមាន១កន្លែង សម្រាប់ការចាក់វ៉ាក់សាំង។

កម្ពុជា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយជំនឿទុកចិត្ត  និងប្រសិទ្ធភាព! - Rasmei Kampuchea Daily

គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ កម្ពុជារកឃើញអ្នកឆ្លងថ្មី ៣៧នាក់ទៀតជាករណីសហគមន៍ នៅរាជធានីភ្នំពេញ ចំនួន៣៣ ខេត្តព្រះសីហនុចំនួន៣ និងខេត្តកណ្ដាល ចំនួន១នាក់៕

អបអរសាទរ! អ្នករាជធានីភ្នំពេញ ត្រូវបានសម្តេចតេជោស្នើឲ្យធ្វើយុទ្ធនាការចាក់វ៉ាក់សាំង១៥ថ្ងៃ
24 Shares