ផ្ទៃដី ១ហិកតាជាង របស់មន្ទីរពេទ្យនគរទេព ត្រូវបានយកជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច
15 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកទីថ្ងៃទី១៩មីនានេះ។

May be an image of one or more people, people standing and text that says 'SPM PAGE'

ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

May be an image of one or more people, people standing and text that says 'SPM PAGE'

មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។

May be an image of 1 person, standing and indoor

សូមបញ្ជាក់ថា មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ផ្ទៃដី ១ហិកតាជាង របស់មន្ទីរពេទ្យនគរទេព ត្រូវបានយកជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
15 Shares