ឧកញ៉ា ស្រី ចាន់ថន កំពុងសម្ងំបង្កើតគម្រោងអភិវឌ្ឍន៏ និងកន្លែងកម្សាន្តបែបធម្មជាតិរាបសិបកន្លែង

ជុំវិញ​ឧកញ៉ា

ទេសចរណ៍​ពិភពលោក​បាន​និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ បើទោះបីប្រទេសកម្ពុជា មិនទាន់បានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរីករាលដាលក៏ពិតមែន ក៏នៅតែមានអ្នកវិនិយោគក្នុងស្រុកមួយចំនួនកំពុងសម្ងំអភិវឌ្ឍន៍តំបន់ទេសចររបស់ខ្លួន ដើម្បីស្វាគមន៍អ្នកទេសចរទាំងឡាយមកពីគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់ទេសចរណ៍ដែលកំពុងពេញនិយមទេសភាពស្អាតបែបវប្បធម៌ ប្រពៃណី បានឆកយកបេះដូងយុវវ័យទៅទស្សនាហូរហែ ស្ថិតក្នុងខេត្តកណ្តាលមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ កំពុងបង្កើតគម្រោងអភិវឌ្ឍន៏ និងកន្លែងកម្សាន្តបែបធម្មជាតិរាបសិបកន្លែងបន្ថែមទៀត។

សួនកម្សាន្តស្កាយលែន Sky land Resort ស្ថិតក្រោមការបោះទុនវិនិយោគពីលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុន ជេតគ្រុប (Jet Group) និងជាអ្នកជំនួញដីធ្លីកំពុងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា។

May be an image of 1 person, standing and outdoors

គិតមកដល់ពេលនេះលោកឧកញ៉ាបានបង្កើត និង អភិវឌ្ឍន៍ បន្ថែមកន្លែងសំរាប់ដើរទស្សនាកម្សាន្តនៅក្នុងសួនស្កាយលែនថ្មីៗជាច្រើន ដូចជា៖ អាងចិញ្ចឹមត្រី ភ្នំសិបនិមិត្ត រឺហៅថា ភ្នំខ្នងផ្សារ ដែលលោកមានគំនិតឆ្នៃប្រឌិត បង្កើតឡើងខ្លួនឯងផ្ទាល់ និងកន្លែងជាច្រើនទៀត នៅក្នុងសួនស្កាយលែន Sky land Resort ។

May be an image of 3 people, people standing and outdoors

តំបន់អភិវឌ្ឍន៍ Sky land ជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយ សម្រាប់ខេត្តកណ្តាល និងតំបន់ដែលមានរោងចក្រធំៗជាច្រើន ព្រមទាំងមានកន្លែងលេងកំសាន្តទាំងបែបធម្មជាតិ និងបែបឆ្នៃប្រឌិតទំនើបផងដែរ។

May be an image of outdoors

សូមជម្រាបថា ការអភិវឌ្ឍ និងបង្កើតឡើងនៅកន្លែងមួយចំនួននៅក្នុងសួនស្កាយលែន និងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ ហើយកុំភ្លេចមកកម្សាន្តទាំងអស់គ្នា ដែលជិតរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ 7NG ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

May be an image of 2 people, people standing and outdoors
May be an image of 3 people, people standing, footwear and outdoors
May be an image of one or more people, people standing, tree and outdoors
May be an image of tree and outdoors
May be an image of standing and body of water
May be an image of outdoors and palm trees
May be an image of outdoors