មកដល់ពេលនេះ ជួរកងទ័ព មានករណីឆ្លងកូវីដចំនួន ០៥ នាក់

សង្គម​និង​សេដ្ឋកិច្ច
12 Shares

ក្នុងជួរកងទ័ព មានអ្នកឆ្លងជំងឺកូវី១៩ ចំនួន៥នាក់ ហើយ​អ្នកឆ្លងចុងក្រោយឈ្មោះ តារា កុសល ដែលជាសិក្ខាកាម នៅក្នុងសកលវិទ្យាល័យការពារជាតិ។ នេះ​បើ​តាម​សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអមដំណើរ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការ ជួសជុល កែលំអរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏កត់សម្គាល់​ចំពោះកងទ័ពមួយ​ចំនួន ដែលចាក់វ៉ាក់សាំងរួចទាំងចាក់បាន១លេីក និងបាន២លេីក បានឆ្លងជំងឺកូវីដ១៩នោះ។

យ៉ាង​ណាមិញ មន្រ្តីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការ​ឆ្លងលើ​​កងទ័ព​ដែល​បាន​ចាក់វ៉ាក់សាំងរួច ក៏មិនបង្កការ​ប៉ះពាល់ធ្ងន់ធ្ងរដល់​សុខភាពនោះដែរ។ ជាក់ស្តែងកងទ័ពដែលដែលចាក់វាក់សាំងរួច ទាំងបានមួយម្ជុល និងបាន២ម្ជុល ទាំង៥នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ មានសុខភាពធម្មតា និងមានខ្លះបានជាសះស្បើយ។

លោក​រដ្ឋមន្រ្តី​បន្ត​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព អ្នក​ដែល​ទទួលបានវ៉ាក់សាំង​នេះរួចហើយ ជំងឺកូវីដ១៩ មិនអាចធ្វើឱ្យសុខភាពទ្រុធទ្រោមធ្ងន់ធ្ងន់នោះទេ ក៏ប៉ុន្តែវានៅតែអាចចម្លងទៅកាន់អ្នកដ៏ទៃបានដែរ បើ​ខ្វះ​ការ​ការពារ​នៅពេលបានចាក់រួចហើយ​នោះ។

មកដល់ពេលនេះ ជួរកងទ័ព មានករណីឆ្លងកូវីដចំនួន ០៥ នាក់
12 Shares