ស្ថិតក្នុងវិបត្តិកូវីដ១៩ កុំស្មុគស្មាញ មករៀនគិតតាមលោកឧកញ៉ា ម៉ុង ឫទ្ធី

ជុំវិញ​ឧកញ៉ា
28 Shares

ជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលស្ទើរពេញពិភពលោកទៅហើយ កម្ពុជាក៏រងគ្រោះដោយវិបត្តិសកលមួយនេះដែរ ជាេហតុបណ្តាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ខណៈវិស័យមួយចំនួនទៀតដែលជាដង្ហើមសេដ្ឋកិច្ចជាតិបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

មហាជន អ្នកជំនួញ និងឧកញ៉ាៗ បានត្អូញត្អែលផលប៉ះពាល់ទៅលើជីវភាពរស់នៅ មុខរបរ អាជីវកម្មមុខជំនួញរបស់ខ្លួន បេីទោះបី​ជា​ពេលនេះ ​យេីងកំពុង​ត្រូវការ​ឆ្លងកាត់​ឧបសគ្គដ៍លំបាកនេះ។

May be an image of one or more people, people standing and outdoors

អ្នកជំនួញចាស់វស្សាជោគជ័យក្នុងមុខជំនួញកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី មានប្រសាសន៍លើបណ្តាញសង្គមនៅថ្ងៃទី២០ខែមីនានេះថា “ក្នុងនាម​រូបខ្ញុំ​ជាអ្នក​ប្រកប​មុខរបរ​អាជីវកម្ម​ដាំដំណាំ​កសិកម្ម​ កសិឧស្សាហកម្ម​មិនអាចនៅស្ងៀមបាននោះទេ​ ជាក់ស្តែង​នៅដេីម​រដូវវស្សា​ឆ្នាំ​២០២១​នេះ ​ខ្ញុំមានគំរោង​ដាំដេីមដូង​ក្រអូប​ចំនួន​១៣.០០០ដេីម​ ឬស្សី​ផ្អែម​ចំនួន​៦០.០០០ដេីម​ ល្មេីចំនួន​៣.០០០ដេីម​ មានកោះក្របី​ចំនួន​២.៥០០ដេីម​នៅលេីផ្ទៃដី​ទំហំ​១៨០ហិកតា”។​

May be an image of one or more people, people standing, outdoors and tree

បើតាមលោកឧកញ៉ា សម្រាប់​ពេលនេះ​ដោយមានភ្លៀងកក់ខែ​មកខ្លះៗ ​យេីង​បាន​ចាប់ផ្តេីម​ដាំបណ្តើរហេីយ។ លោកថា ​គិតមកដល់ពេលនេះ​មាន​អាយុ​៦៧ឆ្នាំ​ហេីយ លោក​មិនអាច​ទទួល​ផលពីដំណាំនេះ​យកមកបន្តជីវិតបានទៀត​ទេ។​

May be an image of 1 person, standing and outdoors

លោកឧកញ៉ាបានបញ្ជាក់ថា សមត្ថផល​ទាំងអស់នេះ​ គឺ​សម្រាប់​ទុក​ជា​កេរ្តិ៍​ដំណែល​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ៗ យកតម្រាប់តាម ​បេីពួកគាត់គិតថា “​ជាគំរូ​ល្អ”​៕

May be an image of outdoors
ស្ថិតក្នុងវិបត្តិកូវីដ១៩ កុំស្មុគស្មាញ មករៀនគិតតាមលោកឧកញ៉ា ម៉ុង ឫទ្ធី
28 Shares