អ្នកឧកញ៉ា គិត ម៉េង៖ ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា “បងនឹងស្រឡាញ់អូនអស់មួយជីវិត”

ជុំវិញ​ឧកញ៉ា
35 Shares

មង្គលការ​ដែល​អាច​ចាត់​ទុក​បាន​ថា ជា​ប្រវត្តិសាស្ត្រ​ នៃ​អាពាហ៍ពិពាហ៍​​ធំ​បំផុត​របស់​សិល្បករ​ខ្មែរ​ ជាមួយនឹងអ្នកជំនួញល្បីកគ្រើកមេឃកាលពី៦ឆ្នាំមុន មហាសេដ្ឋី​ស្រុក​ខ្មែរ អ្នក​ឧកញ៉ា គិត ម៉េង បានចូលរោងជ័យជាមួយអ្នកនាង ម៉ៅ ចំណាន បាន​ធ្វើ​ឲ្យផ្អើលប្រទេស​ ហើយនេះជា​ព្រឹត្តិការណ៍​ មង្គលការ​នាយ​ធុរកិច្ច ដែល​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន​បំផុត​។

ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ក្នុងឆ្នាំនេះអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារដ៍ផ្អែមល្ហែមជាមួយរូបភាពនៃជីវិតគូរស្វាមីភរិយាដែលប្រកបដោយគតិបណ្ឌិត។ លោកបានថ្លែងថា ថ្ងៃទី២០ ខែមីនា កាលពី ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកយើងទាំងពីរ ថាបងនឹងស្រឡាញ់អូនអស់មួយ ជីវិត។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ»។

May be an image of 8 people, people standing and indoor

អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា “អាពាហ៍ពិពាហ៍ក្នុងរយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច។ ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ”។

May be an image of 2 people and people standing

មហាសេដ្ឋីរូបនេះបានថ្លែងបន្តទៀតថា អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។

May be an image of 2 people, people standing and indoor

គួរ​រំឭក​ថា ក្រោយពី​រួមរស់​ជាមួយ​គ្នា​រហូត​បង្កើត​បាន​បុត្រា ២ និង​បុត្រី ២ ​នាក់​នោះ ​អតីត​តារា​សម្តែង​ ​​មក​ពី​ទឹក​ដី​​ស្វាយរៀង​​ អ្នកនាង​ ស្រីតូច​ ចំណាន ដែល​មាន​ឈ្មោះ​ពិត​ថា ម៉ៅ ចំណាន​ ​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ធំ​ដុំ​អស្ចារ្យ​ជាមួយ​សេដ្ឋី​ដ៏ល្បី​នៅ​ស្រុក​ខ្មែរ​អ្នក​ឧកញ៉ា គិត ម៉េង កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កោះពេជ្រ​ ជាមួយ​វត្តមាន​ភ្ញៀវ​ចូលរួម​សុទ្ធ​តែ​លំដាប់​មន្ត្រី​ជាន់​ខ្ពស់ និង​អ្នក​ជំនួយ​ល្បីៗ​នៅ​កម្ពុជា៕

May be an image of 6 people and people standing
May be an image of one or more people and indoor
May be an image of 4 people, people standing and indoor
May be an image of 3 people, people standing and indoor
May be an image of 2 people, people standing and indoor
May be an image of 8 people, people standing, people sitting, food and indoor
អ្នកឧកញ៉ា គិត ម៉េង៖ ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា “បងនឹងស្រឡាញ់អូនអស់មួយជីវិត”
35 Shares