ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធា

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកបានកាន់តំណែងនេះតាំងពីឆ្នាំ២០១៨ គិតមកដល់ពេលនេះលោកមានអាយុ ៤៤ឆ្នាំ ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេច ហ៊ុន សែន៖ ក្នុងបក្សប្រជាជន បេក្ខជននាយករដ្ឋមន្រ្តី មិនមែនមានតែ ហ៊ុន  ម៉ាណែត ទេ មានច្រើនណាស់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រជាជនចាត់ថា ជាអ្នកមានការសិក្សាអប់រំខ្ពង់ខ្ពស់មកពីបរទេស និងសមត្ថភាពដឹកនាំដ៏មានទេពកោសល្យម្នាក់។ ថ្មីនេះលោកសម្របសម្រួលដឹកនាំកងទ័ព និងបានចូលរួមយ៉ាងសស្រាក់ស្រស្រាមមិនខ្លាចនឿយហត់ដើម្បប្រយុទ្ធទប់ទល់ក្នុងសមរភូមិជាមួយសត្រូវឥតស្រមោល ជំងឺរាតត្បាតជាសកលកូវីដ១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។

May be an image of 1 person, standing, military uniform and outdoors

នៅពីក្រោយភាពអង់អាចក្លាហាន និងមានឈាមជ័រជាកូនដឹកនាំស្ថាបនិក និងជាអ្នកស្វែងរកមាគ៌ាសន្តិភាពជូនប្រជាជន ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទម្រាំអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ លោកត្រូវខំជំនះគ្រប់ឧបសគ្គ។ តើអ្នកលោកមានប្រវត្តិការសិក្សានៅទីណា មុនក្លាយជាមេដឹកនាំដ៍ឆ្នើមមួយរូបរបស់ប្រទេសជាតិ?

May be an image of 1 person and military uniform

នៅឆ្នាំ ១៩៨០-១៩៩០ លោកបានសិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី ដែលបច្ចុប្បន្នដូរមកជាសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ។ ឆ្នាំ ១៩៩០-១៩៩៣ បានបន្តការសិក្សានៅវិទ្យាល័យភ្នំដូនពេញ ដែលបច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា។

ក្នុងឆ្នាំ ១៩៩៥-១៩៩៩ បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point របស់អាមេរិកដោយទទួលបានសញ្ញាបត្រ នៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ហើយកាលនោះ មានតែលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាជនជាតិកម្ពុជាដំបូងគេ បានចូលរៀននៅសាលា West Point។ នៅឆ្នាំ១៩៩៥ ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ខណៈលោកបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

ឆ្នាំ ២០០២ លោកបានទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York របស់សហរដ្ឋអាមេរិក និងនៅឆ្នាំ ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្រោយពីបញ្ចប់ការសិក្សានៅបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា។ លោកធ្លាប់បានលើកឡើងថា ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពត្រូវមានភាពម្ចាស់ការគ្រប់ពេល  ព្រោះពួកអគតិនៅតែចិញ្ចឹមចិត្តបន្តញុះញង់ បំបែកបំបាក់ជាតិ ...

សូមជម្រាបជូនថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ។ ពេលបច្ចុប្បន្នលោកបាននឹងកំពុងដឹកនាំក្រុមគ្រូទ្រព្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយឧត្តមភរិយា គឺលោកជំទាវ ពេជ្រ ច័ន្ទមុនី ដោយទទួលបានការគាំទ្រកោតរសើរពីមហាជនមិនដាច់ពីមាត់ ក្នុងបេសកកម្មដ៏ធំ នឹងធ្ងន់ធ្ងរមួយនេះ៕

May be an image of one or more people and people standing