ការលះបង់ដ៏ធំធេងដើម្បីការពារ នឹងប្រយុទ្ធក្នុងសមរភូមិជាមួយសត្រូវឥតស្រមោលកូវីដ បានអង្រួនចិត្តឧកញ៉ា ប៊ុន រតនាសេម បង្ហោះសារបង្កប់ អត្ថន័យចាក់ដោត!

ជុំវិញ​ឧកញ៉ា

បន្ទាប់ប្រមុខរាជរដ្ឋាភិបាល បានគ្រង់គ្រងនិងបិទបញ្ចប់នៅព្រឹត្តិការណ៍សហគមន៍ចំនួន ២កន្លងមកដោយជោគជ័យ មិនទាន់នឹងបានមួយខែផងស្រាប់តែមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជាការផ្ទុះកូវីដ១៩រីករាលដាលសាជាថ្មីម្តងទៀត បណ្តាលឲ្យមានចំនួនឆ្លងកើនឡើងជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people and text

រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋ បាននឹងកំពុងទប់ទល់ប្រយុទ្ធជាមួយមេរោគដ៏កាចសាហាវកូវីដ១៩ ដែលឆ្លងក្នុងសហគមន៍យ៉ាងគំហុក ពួកគាត់បានលះបង់កម្លាំងកាយ កម្លាំងចិត្តដោយសស្រាក់សស្រាមពុះពារគ្រប់ឧបសគ្គទាំងមិនខ្លាចនឿយហត់ ដើម្បីឲ្យប្រជាជនបានរួចផុតពីមេរោគឆ្លងកូវីដ១៩នេះ។

May be a cartoon of 2 people and text

ដោយឃើញពីការលះបង់ដ៏ធំធេងដើម្បីការពារ នឹងប្រយុទ្ធក្នុងសមរភូមិជាមួយសត្រូវឥតស្រមោលកូវីដ១៩ លោកឧកញ៉ា ប៊ុន រតនាសេម សហគ្រិនវ័យក្មេងលើជំនួញទិញលក់រថយន្តកំពុងមានឈ្មោះសំឡេង និងជាសប្បុរសជនដែលបានចូលចំណែកជាមួយរាជរដ្ឋាភិបាល បានថ្លែងលើបណ្តាញសង្គមហ្វេសបុកកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។

លោកឧកញ៉ា ប៊ុន រតនាសេម ម្ចាស់យានដ្ឋានទិញលក់រថយន្ត S-Auto បានថ្លែងឲ្យដឹងថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ព្រមទាំងក្រុមគ្រូពេទ្យ ក្រុមគ្រូពេទ្យសម្តេចតេជោ សមត្ថកិច្ច និងកងកំលាំងពាក់ពន្ធ័ទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្តរបស់ខ្លួនដោយមិនខ្លាចនឿយហត់”។

May be an image of 1 person and standing

លោកថាពួកគាត់បានឃ្លាតឆ្ងាយក្រុមគ្រួសារ ប្រពន្ធកូន មកប្រឈម នឹងការឆ្លងជំងឺ ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ជាពិសេសគឺការយកចិត្តទុកដាក់ ព្យាបាលដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺ និងអ្នកពាក់ពន្ធជាច្រើននាក់ទៀត។

May be an image of 1 person, standing and indoor

នាយធុរកិច្ច និងជាសប្បុរសជនដែលបានលះបង់ធនធាននិងថវិកាដើម្បីជួយដល់កិច្ចការមនុស្សធម៌ក្នុងសង្គមឧកញ៉ា រតនាសេម ក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ ប្រទានពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រូរពេទ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ ជាពិសេសនោះ សូមឲ្យបាននូវភាពជោគជ័យក្នុងភារៈកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដ៍ឆាប់ៗខាងមុខនេះ។ លោកឧកញ៉ាក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តវិធានការការពារ គឺ ៣កុំ និង៣ការពារ ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន៕

May be an image of 1 person, standing and indoor
May be an image of 1 person, sitting and indoor
May be an image of one or more people and people standing
May be an image of 1 person and child
May be an image of 1 person and child
May be an image of one or more people, people standing and outdoors
May be an image of outdoors
May be an image of 1 person, standing, sitting, headscarf and body of water
May be an image of one or more people, people standing and indoor
May be a cartoon of standing and text