​ជំទាវ​ឧកញ៉ាសៀង ចាន់ហេង ជួយ​ជួសជុល​រហាត់​ទឹក​បុរាណ​ធំ​មួយ…

ជុំវិញ​ឧកញ៉ា
150 Shares

រហាត់​ទឹក​បុរាណ​ដ៏​ធំ ស្ថិត​នៅ​សួនបណ្តុះកូនឈើប្រាសាទតាកែវ ជា​អត្តសញ្ញាណ​មួយ​របស់​ខេត្ត សៀមរាប ​ដែល​បាន​ខូច​លែង​ដំណើរ​ការ​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​​លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យា​ថា និង​ជួយ​ជួស​ជុល​ឲ្យ​ដំណើរ​ការ​ដូច​ដើម​វិញ។ នេះ​បើ​តាម​​ការ​លើ​ឡើង​លើ​Page Face book ផ្លូវ​ការ​របស់​លោក​ជំទាវ​ផ្ទាល់។

តាម​រយៈFace book Page “លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង” បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ” រហាត់ទឹកបុរាណ​ដ៏ធំ ស្ថិតនៅសួនបណ្តុះកូនឈើប្រាសាទតាកែវ​ ដែលជាអត្តសញ្ញាណមួយរបស់​ខេត្តសៀមរាប​ បានខូចលែងដំណើ​ការជាច្រើន​ឆ្នាំមកហើយ​យ​។ ដោយមានការផ្តួចផ្តើ​ម​គំនិត​ពី​អាជ្ញាធរ​ជាតិអប្សរា​​​ លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង​ អគ្គនាយិកា​ក្រុមហ៊ុនហេងអភិវឌ្ឍន៍​ បានទទួលជួសជុលរហាត់ទឹកនេះអោយដំណើការឡើងវិញ ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងសិក្សា​ !”

លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​រហាត់​ទឹក​ខាង​លើ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ គ្រា​ដែល​លោក​ជំទាវ ​បាន​ចុះ​ទៅ​ដាំ​កូន​ឈើ​រាប់​​ម៉ឺន​ដើម​ ជា​មួយ ព្រះសង្ឃ គរុសិស្ស និងសប្បុរសជន​សហការជាមួយអាជ្ញាធរជាតិអប្សរា ​ជា​ច្រើន​អង្គ​នាក់។

នៅ​​មិន​ទាន់​ដឹង​ខ្ទង់​ចំណាយ​លើ​ការ​ជួស​ជុល រហាត់​ទឹក​បុរាណ​ដ៏​ធំ នោះ​ឡើយ ហើយ​ចំពោះ​ថា អាច​និង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ណា​នោះ​ក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ។

សូម​បញ្ជាក់ផង​ដែឬ​ថា លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ដោយ​ក៏​សាង​សមិទិ្ធ​ផល​នានា ជា​ច្រើន​រាប់​មិន​អស់​នៅ​តាម​ទី​អារាម​ជា​ច្រើន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន ស្ពាន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕











​ជំទាវ​ឧកញ៉ាសៀង ចាន់ហេង ជួយ​ជួសជុល​រហាត់​ទឹក​បុរាណ​ធំ​មួយ…
150 Shares