លែងនាំចូលទៀតហើយ បន្ទាប់ពីគម្រោងវារីវប្បកម្ម​នេះរួចរាល់ ដែលបោះទុនវិនិយោគប្រមាណ ២៥,២លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ជំងឺ​រាតត្បាត​កូវីដ-១៩​ បាន​ជះ​ឥទ្ធិពល​មិន​ល្អ​នៅ​ក្នុង​វិស័យ​ជាច្រើន​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ការ​ចិញ្ចឹម​ត្រី ​និង​វារីវប្បកម្ម​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង បើ​ទោះ​បីវិបត្តិមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន និងបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. ដែលជាគម្រោងបង្កើតវារីវប្បកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គម្រោងបង្កើតវារីវប្បកម្មចំនួនពីរតាំងរបស់ FIRST AQUATIC INDUSTRIAL CO., LTD. បោះទុនវិនិយោគប្រមាណ ២៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

No photo description available.
May be an image of map