តារា​ចម្រៀង​ហង្សមាស​ លោក ថែល ថៃ វិជ្ជមាន​កូវីដ-​១៩ ​ក្រោយ​យក​សំណាក​លើកទីពីរ​​!

កម្សាន្ត

​លទ្ធផលលើកទីពីរ របស់អតីត​ម្ចាស់ពាន​ The Voice Cambodia រដូវ​កាល​ទី២ ​លោក​ ថែល ថែ​ ត្រូវបាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​ Covid-19 ​ក្រោយ​ពី​បាន​ធ្វើ​តេស្ដ​យក​សំណាក​ជា​លើក​ទីពីរ​នៅ​ស្ថានីយទូរទស្សន៍​ហង្សមាស​ HDTV ​ កាលពីថ្ងៃទី២១ ខែមីនា ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកទល់បច្ចុប្បន្ន បុគ្គលិក​ហង្សមាស​ ដែល​មាន​វិជ្ជមាន​កូវីដ​-១៩ មានចំនួន ៩នាក់ហើយ មានដូចជា ​អ្នកនាង​ កែវ ចាន់និមល​ អ្នក​នាង​សុគន្ធ​ និសា​ លោក​ ណុប​ បាយ៉ារិទ្ធិ​ កញ្ញា​ វី​ ឌីណែត​ ​លោក អេកូ វ៉ាក់សុង​ លោក លី ស៊ីនហួន​ លោក​ សាន សុវណ្ណឌីន លោក ម៉ម មិថុនា​ និង​ចុង​ក្រោយ​គឺ​លោក​ ថែល ថៃ​ ៕