​​​តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា សំងំ​ឱប​យក ស្ពត​ធំៗ តម្លៃ​រាប់​សែន​ដុល្លារ

កម្សាន្ត
85 Shares

ខណៈ​ដែល​​​អ្នក​សិល្បៈ​ស្ទើរ​មួយ​ប្រទេស​កំពុង​តែ​ថ្ងួចថ្ងូរ​​រឿង​ប្រាក់​ចំណូល ដោយសារ​តែ​ការ​ជះ​​ឥទ្ធិពល​នៃ​ជំងឺកូវីដ១៩​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល ស្រាប់​តែ​ប្រភព​​គូរ​ឲ្យ​ទុកចិត្ត​មួយ​​ទម្លាយ​ឲ្យ​​ដឹង​ថា តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​សំងំ​ឱប​យក ស្ពត​ធំៗ តម្លៃ​រាប់​សែន​ដុល្លារ។

ប្រភព​ខាង​លើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តន់ ចន្ទសីម៉ា បាន​ក្លាយ​ប្រេន​អាបាស់សឺដ័ ​ជា​ច្រើន​ ដូចជាក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុន​ ផលិតផល​​គ្រឿង​សំអាង ក្រុមហ៊ុន ស្រាបៀរ ភេសជ្ជៈប៉ូវកំលាំង លក្រុមហ៊ុនអេឡិចត្រូនិច និងក្រុមហ៊ុនជាច្រើនកំពុងចរចា។

ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​​ដឹង​បន្ថែម​ទៀត​ថា គ្រាន់​អានឈរ​មួយ ដែល​មាន​ទើប​តែ​ចុះ​ក​កុងត្រា​នោះ តារា​ចម្រៀង​ស្រី​រូប​នេះ ទទួល​បាន​ប្រមាណ​ជា​មួយ​សែន​ដុល្លារ​ឡើង​ទៅ​ហើយ។ ប្រភព​​​ដដែល​បាន​វាយ​​តម្លៃ​ថា ប្រសិន​បើ​មិន​​រង​ផង​ប៉ះពាល់​ដោយសារ​តែជំងឺកូវីដ១៩​​ទេ​នោះ តន់ ចន្ទសីម៉ា គឺ​ច្បាស់​ជា ​គ្មាន​ពេល​សម្រាក​ឡើយ ត្បិត​អី​​ក្រុមហ៊ុន​ធំៗ​ដែល​មក​ស៊ី​នៅ​ស្រុក​​ខ្មែរ​ជា​ច្រើន មួយ​ណា​ក៏​ចង់​បាន​នាង​ធ្វើ​ជា ប្រេន​អាបាស់សឺដ័​ឲ្យ​ផលិតផល​របស់​ពួក​គេ​ដែរ។

ជុំវិញ​ការ​លើក​ឡើង​ខាង​​លើ លោក​យឹម តាស្រង់ អ្នក​​គ្រប់គ្រង​ទូទៅ​របស់ ផលិតកម្ម Galaxy Navatra បាន​ទទួល​ស្គាល់​ថា  តម្លៃ​ដែល តន់ ចន្ទសីម៉ា ទទួល​​ការងារ ជា​​ប្រេន​អាបាស់សឺដ័​ក្រុមហ៊ុន​ខាង​លើ គឺ​ពិត​ប្រាកដ​ហើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ខាង​ផលិតកម្ម​កំពុង​ពិចារណា​ លើ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​​ទៀត ដែល​មានបំណងចង់បាននាង ហើយ​អូខេទៅលើ ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

​​​តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា  សំងំ​ឱប​យក ស្ពត​ធំៗ តម្លៃ​រាប់​សែន​ដុល្លារ
85 Shares