លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ឧត្ថម្ភថវិកា ២,៥០០ដុល្លារដល់កុមារា ប្រុញ និងក្រុមគ្រួសារ

សង្គម​និង​សេដ្ឋកិច្ច
450 Shares

បន្ទាប់ពីមានការអំពាវនាវពីសប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម ពីបញ្ហាប្រឈមក្នុងជីវភាពខ្វះខាតខ្លាំង ពេលនេះ កុមារា ប្រុញ ទទួលបានការឧត្ថម្ភថវិកា ចំនួន ២,៥០០ដុល្លារ ពីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងស្វាមី ដែលត្រូវជាកូនស្រីបង្កើត របស់លោកជំទាវ ហ៊ុន ស៊ីណាត។ នេះបើតាមការបង្ហោះឱ្យដឹង នៅលើហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់។

កុមារា ប្រុញ ត្រូវបានមហាជន ចាប់អារម្មណ៍ស្គាល់នារយៈពេលចុងក្រោយនេះ បន្ទាប់ពីរូបគេ បានចេញមុខ ក្នុងវីដេអូសួរសំនួរបែបកំប្លែងលើបណ្ដាញសង្គម។ យ៉ាងណាមិញ ជីវភាពពិត នៅពីក្រោយការសម្ដែងកាយវិការ និងទឹកមុខ បែបកំប្លែងស្ងួត នាំឱ្យអ្នកទស្សនាផ្ទុះសំណើចតាមនោះ គឺប្រុញ គឺជាកូនប្រុសទី២ ក្នុងក្រុមគ្រួសារមានសមាជិកសរុប ៦នាក់ ដែលមានបងប្អូនបង្កើតចំនួន ៤នាក់។ ឳពុករបស់ប្រុញ មានពិការភាព ហើយជីវភាពក្នុងគ្រួសារ ក៏មានការខ្វះខាតដែរ។

ថវិកាចំនួន ២,៥០០ដុល្លារ របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងស្វាមី នឹងត្រូវនាំយកទៅប្រគល់ជូន កុមារា ប្រុញ និងក្រុមគ្រួសារ តាមរយៈលោក ពេជ្រ ស្រស់ ដើម្បីដោះស្រាយបញ្ហាជីវភាពចំពោះមុខ និងទុកសម្រាប់សាងសង់ផ្ទះ ឱ្យបានសមរម្យជាងសព្វថ្ងៃ៕

លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ឧត្ថម្ភថវិកា ២,៥០០ដុល្លារដល់កុមារា ប្រុញ និងក្រុមគ្រួសារ
450 Shares