តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ម្នាក់ទៀតរកឃើញថាឆ្លងកូវីដ១៩

កម្សាន្ត

អ្នកសិល្បះម្នាក់ហើយមានវិជ្ជមានកូវីដ១៩ គឺអ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីទទួលលទ្ធផលធ្វើតេស្តសំណាកលើកទី៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person

បើតាមប្រភពជិតស្និទជាមួយអ្នកនាង សួស វីហ្សា ថ្លែងឲ្យដឹងថា “កន្លងមកនាងធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ហើយនាងបានសន្និដ្ឋានថាបានឆ្លងតាំងពីថ្ងៃនោះមក”។

May be an image of 1 person

គួររម្លឹកថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ ចំនួន២លើកមកហើយ គឹទី១ នៅថ្ងៃទី០៩ ខែមីនា និងទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលមានវិជ្ជមានជំងឺកូវីដ-១៩៕