ជួយ​ទៀត​ហើយ ​ម្ដង​នេះ នៅ​​កំពង់​ឆ្នាំង​​ម្ដង ជំទាវឧកញ៉បណ្ឌិតសៀង​ ចាន់ហេង​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
11 Shares


បន្ទាប់​ពី​បាន​ជួយ​សាង​សង់​ស្ពាន​ថ្មើរ​ជើង​លើ​អាកាស ​នៅ​មុខ​ផ្សារ​កំពង់​ស្ពឺ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ​ជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ​១​ខ្សែ​ទៀត អស់​ទឹក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ថែម​ទៀត។ព្រឹក​នេះ លោកជំទាវ​ឧកញ៉ា​មហាឧបាសិកា​បណ្ឌិតសៀង​ ចាន់ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​ន៍​បានអញ្ជើញជាអធិបតីក្នុង​ពិធី​សម្ពោធ​ឆ្លងឈាបនដ្ឌានថ្មីដែលជាអំណោយរបស់លោកជំទាវ​ឧកញ៉ា​មហាឧបាសិកា​បណ្ឌិត លើ​ទឹក​ដី ខេត្ត កំពង់ឆ្នាំង។



ឈាបនដ្ឌាន​នោះ​ស្ថិត​នៅ នាទីអារាមវត្ត​ត្រឡែងកែង​ ស្ថិតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ដោយ​ត្រូវ​បាន​គេ​ដឹង​ថា ​​បាន​កសាង​ឡើង​អស់​ប្រាក់​​ជា​ច្រើន។

លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្មាន​ថ្ងៃ​មុខ​នេះ​លោក​ជំទាវ​ឧកញ៉ា ទើប​តែ​បាន​​ជួយ​សាង​សង់​ស្ពាន​ថ្មើរ​ជើង​លើ​អាកាស ​នៅ​មុខ​ផ្សារ​កំពង់​ស្ពឺ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ​ជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ​១ខ្សែ ​អស់​ទឹក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ថែម​ទៀត។



11 Shares
Loading...