ឧកញ៉ា ម៉ុង ឫទ្ធី ជួយស្វាយទុំឆ្ងាញ់ប្រចាំត្រកូលចំនួន៦តោន សម្រាប់វេចខ្ចប់ជូនអ្នកជំងឺកូវីដ១៩ពិសារ

ជុំវិញ​ឧកញ៉ា
241 Shares

ដើម្បីជាការរួមចំណែកប៉ះប៉ូវផ្នែកសុខភាពរបស់អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ឱ្យកាន់តែជាសះស្បើយបានឆាប់រហ័ស ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានឧបត្ថម្ភស្វាយទុំឆ្ងាញ់ ចំនួន ៦តោន ដល់ក្រុមចុងភៅចំណាន Hengmart រៀបចំចាត់ចែង ចែកជូនពួកគាត់ពិសារ ដោយឥតគិតថ្លៃ។

ស្វាយទុំកែវរមៀតឆ្ងាញ់ប្រចាំតំបន់កែវផុសរបស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី ទាំង ៦ពាន់គីឡូក្រាមនេះ នឹងត្រូវក្រុមចុងភៅ ប្រចាំនៅហាងលក់ម្ហូបអាហារអនឡាញ ឈ្មោះ Hengmart របស់លោក ទូច រដ្ឋា រៀបចំវេចខ្ចប់យ៉ាងមានអនាម័យ និងមានរបៀបរៀបរយ សម្រាប់ចែកជូនទាំងអ្នកជំងឺកូវីដ ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមមន្ទីរសម្រាកព្យាបាលនានា។

ឧកញ៉ា ម៉ុង ឫទ្ធី ជួយស្វាយទុំឆ្ងាញ់ប្រចាំត្រកូលចំនួន៦តោន សម្រាប់វេចខ្ចប់ជូនអ្នកជំងឺកូវីដ១៩ពិសារ
241 Shares