សាឡាងនៅស្ពាន​ក្រូចឆ្មារ​ស្ទឹងត្រង់ បង្វែរ​ទៅប្រើ​ចម្លង​​ពី​ទីរួមខេត្តកំពង់ឆ្នាំទៅ​ស្រុកកំពង់លែង

សង្គម​និង​សេដ្ឋកិច្ច

​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​លើក​ពីគម្រោង​ក្នុង​ការ​​យក​សាឡាង​ដែល​ប្រើប្រាស់​នៅ​កំពង់​ចម្លង​ក្រូចឆ្មារ​​ស្ទឹងត្រង់ ទៅ​ដាក់នៅ​កំពង់ចម្លងទៅ​​​​ស្រុកកំពង់លែងវិញ ដែល​មិន​ទាន់​មាន​ស្ពាន​ធ្វើ​ដំណើរ​ទៅ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ថ្លែង​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល បែប​នេះ ក្នុង​ពេល​ដាក់​​ឲ្យ​ដំណើរការ​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​នៅ​ព្រឹកមិញ​នេះ។

បើ​តាម​លោក​រដ្ឋមន្រ្តី ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពី​ទីរួម​​ខេត្តកំពង់ឆ្នាំងទៅ​ស្រុកកំពង់លែងមិន​ទាន់​មានស្ពាន​ ដូច្នេះ​ការ​ប្រើប្រាស់​សាឡាង​ជាមធ្យោបាយ​តែ​មួយ​គត់ សម្រាប់​បម្រើ​ការ​ដឹក​ជញ្ជូនទៅវិញ​ទៅ​មក​៕