ចង់ទិញរថយន្តជិះហើយ គេងលក់ស្រួលអត់បារម្ភ ឃ្លាំងទិញលក់រថយន្ត S-Auto ជួយបាន

ជុំវិញ​ឧកញ៉ា
204 Shares

ទីផ្សាររថយន្តដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជាបច្ចុប្បន្ន ភាគច្រើន គឺប្រភេទរថយន្តមួយទឹកមកពីក្រៅប្រទេស ឬក៏ប្រភេទរថយន្តមួយទឹកស្លាកលេខស្រាប់ក្នុងស្រុក ដែលទិញជិះបន្តគ្នា។ និន្នាការទិញរថយន្តមួយទឹកជិះបែបនេះហើយ ទើបធ្វើឱ្យអ្នកទិញរថយន្ត ក្នុងស្រុកយើងសព្វថ្ងៃ ជួបការលំបាក ពេលចង់ទិញរថយន្តជិះឱ្យត្រូវចិត្ត ចំណាយលុយហើយ ទទួលបានរថយន្ត ដែលមានគុណភាពសមរម្យ អាចទទួលយកបាន។ ដូច្នេះកុំអល់អែកអី! បើសិនលោកអ្នកកំពុងចង់ស្វែងរកជាវរថយន្ត ដែលមានការធានាពិតប្រាកដ ទិញហើយគេងលក់ស្រួល សូមកុំភ្លេចមកជ្រើសរើសរថយន្តគ្រប់ប្រភេទតាមតម្រូវការ នៅឃ្លាំងទិញលក់រថយន្ត S-Auto របស់លោក ឧកញ៉ា ប៊ុន រតនាសេម ឥឡូវនេះ ទាន់មានប្រូម៉ូសិនថែមខ្នាតធំផងដែរ។

ហេតុអ្វីបានជា អតិថិជនចំណាយលុយទិញរថយន្តពី S-Auto ហើយ គេងលក់ស្រួល?

ទាក់ទងនឹងចំណុចនេះ លោក ឧកញ៉ា ប៊ុន រតនា សេម បានពន្យល់ថា៖ «គុណតម្លៃ ភាពស្មោះត្រង់ ជាអ្វីដែលឃ្លាំងទិញលក់រថយន្ត S-Auto អាចឈរជើង ហើយមានអតិថិជនមកគាំទ្ររៀងរាល់ថ្ងៃ មិនដែលខាន»។

«រាល់អតិថិជនទាំងអស់ ដែលអញ្ជើញមកទិញរថយន្តពីឃ្លាំង S-Auto នឹងទទួលបាននូវ ការចេញលិខិតធានាថា រថយន្តនោះ មិនបុកប៉ះ កាត់ត មិនស្ងោរប្ដូរពណ៌ ធានាជូនប្រអប់លេខ ប្រព័ន្ធភ្លើង គីឡូម៉ាយ៍ហ្ស៊ីនមិនទម្លាក់ ធានាគ្រឿងក្រោមហាប់ ធានាលើការជួសជុល ទាំងគ្រឿងបន្លាស់ និងសេវាកម្ម។ ហើយអ្វីដែលជា គុណតម្លៃមួយទៀត ធ្វើឱ្យអតិថិជនវិលមករក S-Auto ទាំងស្នាមញញឹមនោះ គឺការធានាទិញរថយន្តចូលវិញ ក្នុងតម្លៃទីផ្សារ និងតាមគុណភាពរថយន្តជាក់ស្ដែង ដោយមិនមានការបង្អាប់ ឬទម្លាក់តម្លៃរថយន្តរបស់បងប្អូនអតិថិជនឡើយ»។ នេះជាការបញ្ជាក់ច្បាស់ៗពី លោក ឧកញ៉ា ប៊ុន រតនាសេម ។

លោកអ្នកចង់ទិញរថយន្តយកទៅប្រើប្រាស់ ដែលមានគុណភាពខ្ពស់ មានការធានាច្រើនមុខ ធានាលើការទិញចូលវិញ ក្នុងតម្លៃទីផ្សារ សូមកុំភ្លេច អញ្ជើញទៅសាកសួរព័ត៌មានពីឃ្លាំងទិញលក់រថយន្ត S-Auto ដែលមានលេខទូរស័ព្ទទំនាក់ទំនង៖ 012 500 306/098 500 306/095 705 707 ឬអាស័យដ្ឋាន S-Auto ទិញលក់រថយន្ត ផ្ទាល់នៅផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ៕

ចង់ទិញរថយន្តជិះហើយ គេងលក់ស្រួលអត់បារម្ភ ឃ្លាំងទិញលក់រថយន្ត S-Auto ជួយបាន
204 Shares