ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ទទួលបានថវិកា ៦ម៉ឺនដុល្លារ ពីសប្បុរសជនដើម្បីទប់ស្កាត់ជំងឺ​កូវីដ-១៩​

ជុំវិញ​ឧកញ៉ា
12 Shares

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលការឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ ពីឧកញ៉ា សាម ឃុន ឧកញ៉ា អុឹង លីហេង និងឯកឧត្តម្ភ សេង ស៊ី វុត្ថា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ​ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺ​កូវីដ-១៩​កន្លងមក។

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

១.ឧកញ៉ា សាម ឃុន និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកា​ ៣ម៉ឺន​ដុល្លារ

May be an image of 2 people, people standing and indoor

២.លោកឧកញ៉ា អុឹង លីហេង និង លោកជំទាវ តាំង ហ្គិចលៀង ថវិកា ចំនួន ២ម៉ឺនដុល្លារ

May be an image of 4 people, child, people standing and outdoors


៣. ឯកឧត្តម្ភ សេង ស៊ី វុត្ថា និងលោកជំទាវវេជ្ជបណ្ឌិត ស្រី វីបុប្ផា ថវិកាចំនួន ១ម៉ឺនដុល្លារ

May be an image of 2 people, cake and indoor
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ទទួលបានថវិកា ៦ម៉ឺនដុល្លារ ពីសប្បុរសជនដើម្បីទប់ស្កាត់ជំងឺ​កូវីដ-១៩​
12 Shares