វិបត្តិជំងឺកូវីដ-១៩កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច
14 Shares

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ ក្នុងឋានៈជាប្រធានប្តូរវេន ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងការចូលរួមពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដែលកិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

May be an image of indoor

គោលបំណគផ្តោតគឺជាសំខាន់លើបច្ចុប្បន្នភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសក្នុងតំបន់ ការស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់នៃរដ្ឋជាសមាជិកអាស៊ានឱ្យមានប្រសិទ្ធភាព ការពិនិត្យមើលអនុសាសន៍និងសកម្មភាពតាមដាននៃកិច្ចប្រជុំកន្លងមក ស្ថានភាពនៃការឱ្យសច្ចាប័នលើ កិច្ចព្រមព្រៀងសម្របសម្រួលដឹកជញ្ជូនអាស៊ាន ការបង្កើតនិងអនុវត្តនីតិវិធីពាក់ព័ន្ធក្នុងកិច្ចសម្រួល ការដឹកជញ្ជូនរបស់អាស៊ាន និងការគាំទ្រប្រតិបត្តិការនៃគណៈកម្មាធិការសម្របសម្រួលដឹកជញ្ជូនឆ្លងកាត់។

May be an image of indoor

កិច្ចប្រជុំបានពិភាក្សាលើការដឹកជញ្ជួនកន្លងមកលើរបាយការណ៍បញ្ហាពាក់ព័ន្ធនឹងគយ របាយការណ៍ស្តីពីបញ្ហាពាក់ព័ន្ធការធានារ៉ាប់រង លិខិតអនុញ្ញាតរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនអាស៊ាន ប្រព័ន្ធតាមដានដឹកជញ្ជូន ការអភិវឌ្ឍក្របខណ្ឌច្បាប់ដើម្បីគាំទ្រការដឹកជញ្ជូនពហុមធ្យោបាយ ការពង្រឹងកិច្ចសម្របសម្រួលជាមួយគំនិតផ្តួចផ្តើមអនុតំបន់លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូននានា និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកទាក់ទងនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញនិងអ្នកដំណើរតាមផ្លូវគោកក្រោមកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនទ្វេភាគី ត្រីភាគីក្នុងក្របខណ្ឌអនុតំបន់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ និងបញ្ហាសំខាន់ៗជាច្រើន។

May be an image of one or more people, people standing and indoor

គួរជម្រាបដែលថា ការដឹកជញ្ជូនឆ្លងកាត់តាមតំបន់នីមួយៗត្រូវបាន និងកំពុងសិក្សាលម្អិតបន្ថែមទៀត ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាបន្ទាន់ទាក់ទងនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន ជាពិសេសសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មនានានៅក្នុងតំបន់ និងសកលលោក។ បើតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន៕

រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជួន

វិបត្តិជំងឺកូវីដ-១៩កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន
14 Shares