ឧកញ៉ាមួយ​រូប ជួយ​ស្ថាបនា​ស្ពាន​​ប្រវែង​ជាង ១០០​ ម៉ែត្រ​ ​ទុក​ជា​ចំណង​ដៃ​បងប្អូន​ស្រុក​ពារាំង

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មាន​ការ​រៀបចំក្រុងពាលីសាងសង់ស្ពានដែលមានប្រវែង ១៣២ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលតភ្ជាប់ពី ឃុំរការ ទៅឃុំរាប ជា​ការ​ឧបត្ថម្ភដោយ​ឧកញ៉ា ប៊ុត ចាន់ធូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៊ុត ចាន់ធូ បាន​ថ្លែង​ថា សមិទ្ធផល​ស្ពាននេះ នឹង​បម្រើ​ប្រយោជន៍​​ប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង ក៏ដូចជានៅក្នុងឃុំទាំងពីរ ងាយស្រួលក្នុងការឆ្លងកាត់ទៅវិញទៅមក និង​ការ​ដឹកជញ្ជូនកសិផលទៅ​លក់​នៅ​ទីផ្សារ​។

ក្រៅពី​ការ​ឧបត្ថម្ភ​ការ​កសាង​ស្ពានជា​សមិទ្ធផល​ដល់​អ្នក​ភូមិ​ លោកឧកញ៉ា ក៏លើកពី​គម្រោងអភិវឌ្ឍ​អចលនទ្រព្យលើ​ផ្ទៃដី​ជាង ៧ ហិកតា ដែល​មាន​ការ​កសាង​ជា​ ផ្សារ ,ផ្ទះល្វែង, កន្លែង​កម្សាន្ត​ផ្សេងៗដើម្បីពង្រីកសេដ្ឋកិច្ចប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អាច​រក​ចំណូល​បន្ថែម​ក្រៅពី​ការ​ធ្វើ​កសិកម្ម៕