ម្ចាស់ផ្ទះជួលម្នាក់នៅខេត្តពោធិ៍សាត់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន កោតសរសើរ បន្ទាប់ពីប្រកាសមិនយកថ្លៃផ្ទះជួល

សង្គម​និង​សេដ្ឋកិច្ច
74 Shares

ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ពិតជាមានផលប៉ះពាល់យ៉ាងដំណំដល់ជីវភាពរស់នៅ មុខរបរ អាជីវកម្ម បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានរីករាលដាលចូលក្នុងសហគមន៍ មានករណីឆ្លងកើនឡើងជារៀងរាល់ថ្ងៃ។ ខណៈដែលរាជរដ្ឋាភិបាល បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅកម្ពុជា សូមបន្ធូបន្ថយក្នុងការបង់ថ្លៃទិញ ដី បុរី ផ្ទះ ខុនដូរ និងសហកម្មសិទ្ធិនានា។

បន្ទាប់ពីការអំពាវនាវរបស់រាជរដ្ឋាភិបាល ភ្លាមៗក៏មានបងប្អូនម្ចាស់ផ្ទះជួល ម្ចាស់អាជីវកម្មមួយចំនួន បានប្រកាសលើកលែងយកថ្លៃផ្ទះជួល និងថ្លៃបង់រំលោះសេវាផ្សេងៗ។ នៅរសៀលថ្ងៃទី២៥មីនានេះដែរ សម្តេចតេជោ ហ៊ុន បានបង្ហោះសារ កោតសរសើរចំពោះម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តពោធិ៍សាត់ ដែលមានបន្ទប់ជួលចំនួន ៤៦បន្ទប់ ប្រកាសមិនយកថ្លៃផ្ទះជួលដល់កម្មករ កម្មការិនី ។

No photo description available.

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលើទំព័រហ្វេសបុកថា “នេះពិតជាសកម្មភាពជួយដល់សង្គមជាតិ ពិសេសជួយដល់កម្មករ កម្មាការនី ដែលកំពុងប្រឈមជាមួយការលំបាកបង្កឡើងដោយកូវីដ១៩”។

May be an image of 4 people, people standing and indoor

សម្តេចតេជោ លោកមានសង្ឃឹមថា នឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀត បានចូលរួមជួយតាមលទ្ទភាពដែលអាចធ្វើទៅបាន ខណៈដែលកម្ពុជាកំពុងចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ១៩។

May be an image of outdoors and text that says '10:48 < 3G Heng's Post Like Comment ➦ Share Dike'

សូមបញ្ជាក់ផងថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨៧២ នាក់ អ្នកជាសះស្បើយចំនួន ១០៥៦ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨០៩ នាក់ ហើយក៏មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៧នាក់ ចាប់តាំងពីកម្ពុជាមានជំងឺកូវីដ១៩នេះ៕

ម្ចាស់ផ្ទះជួលម្នាក់នៅខេត្តពោធិ៍សាត់  ត្រូវបានសម្តេចតេជោ ហ៊ុន សែន កោតសរសើរ បន្ទាប់ពីប្រកាសមិនយកថ្លៃផ្ទះជួល
74 Shares