ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកា និងសម្ភារៈដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

អគ្គនាយកក្រុមហ៊ុន Jet Group លោកឧកញ៉ា ស្រី ចាន់ថន បាននាំយកនូវថវិកាចំនួន ៤លានរៀល ទឹកបរិសុទ្ធ ៥០កេស ជែល ១០០០ដប ម៉ាស ២០ ០០០ ម៉ាស ថ្នាំដុសធ្មេញ៥០ដប ច្រាសដុសធ្មេញ៥០ដើម និងសាប៊ូដុសខ្លួន ៥០ដុំ ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវជំងឺដ៏កាចសាហាវកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ស្រី ចាន់ថន ម្ចាស់រីសត់ Sky Land បានថ្លែងថា សូមដោយអំណាចបុណ្យកុសលដែលខ្ញុំបានធ្វើនាពេលនេះ សូមឱ្យប្រជាពលរដ្ឋខ្មែរបានរួចផុតពីគ្រោះកាចនៃជំងឺអប្រិយនេះ និងកុំភ្លេចអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចគឺ ៣កុំ និង៣ ការពារឱ្យបានខ្ជាប់ខ្ជួន។

May be an image of one or more people, people standing and outdoors

ជម្រាបផងដែរថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងសរុប ១៨៧២ នាក់ អ្នកជាសះស្បើយ ១០៥៦ នាក់ អ្នកកំពុងព្យាបាល= ៨០៩ នាក់ និងអ្នកស្លាប់៧នាក់៕