បន្ទាប់ពីជាកូវីដ-១៩ តារាចម្រៀង សុគន្ធ នីសា នឹងបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃទៀត

កម្សាន្ត
84 Shares

តារាចម្រៀង សុគន្ធ នីសា បានបញ្ជាក់លើហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងថ្ងៃទី២៦ ខែមីនា ២០២១នេះថា ខ្លួនត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបានហើយ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩មួយរយៈមក។ ក្រោយពីត្រឡប់ទៅផ្ទះវិញ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ នឹងនៅតែបន្តអនុវត្តន៍ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃបន្តទៀតផងដែរ។

កញ្ញា សុគន្ធ នីសា ត្រូវបានធ្វើតេស្តរកឃើញថាមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ២០២១ ពោលគឺក្នុងថ្ងៃតែមួយ ជាមួយតារាចម្រៀង វីឌីណែត។ គិតមកទល់ថ្ងៃទី២៦ មីនា នេះ មានរយៈពេល ចំនួន ១៦ថ្ងៃ ដែលតារារូបនេះ សម្រាកព្យាបាលនៅមណ្ឌលសុខភាព ក្នុងសណ្ឋាការ The Great Duke ៕

បន្ទាប់ពីជាកូវីដ-១៩ តារាចម្រៀង សុគន្ធ នីសា នឹងបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃទៀត
84 Shares