លោក ជី សិលា៖ បិទក៏បិទ ជួយក៏នៅតែជួយព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា

សង្គម​និង​សេដ្ឋកិច្ច
23 Shares

ត្រឹមរយៈពេល ៣៥ថ្ងៃ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ១,៤៤៤នាក់ និងមានអ្នកជាសះស្បើយចំនួន ៥៦៧នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៨នាក់ ដែលមានមួយករណីថ្មីនៅព្រឹកនេះ។ រាជរដ្ឋាភិបាល ក្រុមគ្រួទេព្យ មន្រ្តីពាក់ពន្ធផ្សេងទៀត បានចូលរួមយ៉ាងសកម្មបំផុត ក្នុងទប់ទល់ប្រយុទ្ធក្នុងសមរភូមិឥតស្រមោល កូវីដ១៩។

No photo description available.

ដោយឃើញបេសកកម្មដ៍គ្រោះថ្នាក់របស់ក្រុមគ្រូទេព្យជួរមុខប្រឆាំងកូវីដ១៩ ហ៊ានលះបង់ជំនះគ្រប់ឧបសគ្គដើម្បីរក្សាជីវិត ព្យាបាលជំងឺ របស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកូវីដ១៩ ក្រុមហ៊ុនអាហារ ដូមីណូភីហ្សា បានបន្តឧបត្ថម្ភភីហ្សាដល់លោកគ្រូ-អ្នកគ្រូពេទ្យ ទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរួមគ្នាប្រឆាំងកូវីដ១៩ កុំឲ្យរីករាលដាលបន្តទៀត។

May be an image of one or more people, people standing and outdoors

ដូមីណូភីហ្សា បានឲ្យដឹងតាមទំព័រហ្វេសបុករបស់ខ្លួូនថា “មិនថាពេលណា កាលៈទេសៈណា ដូមីណូភីហ្សាតែងតែចូលរួមជួយសង្គមទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ សូមអរគុណដល់លោកគ្រូ-អ្នកគ្រូពេទ្យ​ និងបងៗមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ ទាំងថ្ងៃទាំងយប់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។ ដោយអនុវត្ត ៣កុំ ៣ការពារ។

លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន សប្បាយឌីជីថល និងជាសហស្ថាបនិកដូមីណូភីហ្សាមួយរូបដែលនោះ បានថ្លែងលើទំព័រហ្វេសបុកថា “បិទក៏បិទ ជួយក៏នៅតែជួយ ព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា”។

May be an image of 1 person and standing

ក្រសួងសុខាភិបាលនៅថ្ងៃនេះ ប្រកាសរកឃើញអ្នកឆ្លងថ្មី ៩៦នាក់ទៀត ដែលជាករណីឆ្លងចូលក្នុងសហគមន៍ទាំងអស់ ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៨នាក់។  តាមរបាយការណ៍ក្រសួងបង្ហាញចំនួនអ្នកឆ្លង ៩៦នាក់ថ្ងៃនេះ​ គឺមានខេត្តកណ្ដាល ៧៣នាក់ រាជធានីភ្នំពេញ ២០នាក់ ខេត្តត្បួងឃ្មុំ ១នាក់ និងខេត្តស្វាយរៀង ១នាក់៕

លោក ជី សិលា៖ បិទក៏បិទ ជួយក៏នៅតែជួយព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា
23 Shares