អរគុណច្រើន! ៣០០បន្ទប់ ម្ចាស់បន្ទប់ជួលមួយកន្លែនៅខេត្តព្រះសីហនុ ប្រកាសមិនយកថ្លៃឈ្នួល

សង្គម​និង​សេដ្ឋកិច្ច
24 Shares

ម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តព្រះសីហនុ លោក សុខ ឃាង​ និងភរិយា ប្រកាសមិនយកថ្លៃបន្ទប់ជួល ៣០០បន្ទប់ ចំនួន ២ខែ ដែលគិតពីខែមេសា​ដល់ខែឧសភា នៅមុខរោងចក្រញ៉ូ​វ​ស្តា​រ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​​ ដើម្បីចូលរួមចំណែកក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងប្រយុទ្ធទប់ទល់ជាមួយជំងឺឆ្លងកូវីដ១៩។

May be an image of 2 people

រដ្ឋបាលខេត្តព្រះសីហនុ មានសង្ឃឹមយ៉ាងមុតមាំថា នឹងមានម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលនៅក្នុងខេត្តព្រះសីហនុ​ផ្សេងៗទៀត​ នឹងចូលរួមអនុគ្រោះបន្ធូរបន្ថយការយកឈ្នួលផ្ទះ(បន្ទប់ជួល)​ សម្រាប់បងប្អូនកម្មករ​ និយោជិតរបស់យើងជាបន្តទៀត ដើម្បីចូលរួមជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ចំនួនអ្នកឆ្លងកូវីដមានការកើនឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេល៣៥ថ្ងៃសរុបជាបណ្តោះអាសន្ន ១៤៤៤នាក់។ រាជរដ្ឋបាភិបាល បានដាក់វិធានការណ៍ដ៏តឹងរឹងដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងសហគមន៍ ប្រជាពលរដ្ឋខកខានមិនបានបំពេញការងារ ប្រកបមុខរកស៊ី ដោយហេតុខ្លាចជំងឺឆ្លងកូវីដ១៩ ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ៕

អរគុណច្រើន! ៣០០បន្ទប់ ម្ចាស់បន្ទប់ជួលមួយកន្លែនៅខេត្តព្រះសីហនុ ប្រកាសមិនយកថ្លៃឈ្នួល
24 Shares