បើទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩យ៉ាងណាក្តី ក៏ម្ចាស់បុរី ឃាង កលិកា ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ប្រកាសក្តែងៗអំពីឪកាសមាសដែលមិនធ្លាប់មាន ឥឡូវបានកើតឡើងហើយសម្រាប់បងប្អូងប្រជាពលរដ្ឋចង់បានដីឡូតិ៍សម្រាប់ខ្នាតអាជីវកម្ម ស្ថិតក្នុងតំបន់មានសក្តានុពលខ្លាំង។ ទល់មុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន ១០០០ហិចតា(airport city) នឹងគម្រោងបុរីរបស់ឧកញ៉ាបណ្ឌិត ជាប្រភេទបុរី ផ្ទះអាជីវកម្ម ដែលមានទំហំធំជាងគេក្នុងខេត្តសៀមរាប លើផ្ទៃដី៣៤ហិចតា សាងសង់ផ្ទះល្វែងនិងខុនដូ ទំនើបៗ។

សេដ្ឋីអចលនទ្រព្យ អ៊ឹង ឃាង បានថ្លែងលើទំព័រហ្វេសបុកថា “ឱកាសមាសក្នុងរដូវកាលកូវីដ១៩ ដីឡូតិ៍ខ្នាតអាជីវកម្ម សំរាប់លក់មានទំហំចាប់ពី ៣០០០មែត្រការ៉េឡេីងទៅ ដែលជាប់នឹងផ្លូវជាតិ៦៤។ គម្រោងដីឡូតិ៍ត្រូបានដីចាក់រួចរាល់ មានប្រព័ន្ធលូ ទឹក ភ្លើង រួចជាស្រេច ហើយអាចសាងសង់ បុរី រីសត ផ្ទះលំហែកាយ តំបន់ពាណិជ្ជកម្ម”។

សេដ្ឋីវ័យក្មេងជោគជ័យក្នុងមុខជំនួញអលចនទ្រព្យរូបនេះបានបន្តថា “គម្រោងដីឡូតិ៍នេះ ជាប់ច្រកចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ខេត្តសៀមរាប ជាការវិនិយោគរបស់ប្រទេសចិន និងជាតំបន់ដែលអភិវឌ្ឍន៍ខ្លាំងក្នុងពេលដ៏ខ្លីខាងមុខ”។

ចំពោះតម្លៃដីឡូតិ៍វិញ គឺអាចចរចាបានក្នុងតំលៃពិសេសមិនធ្លាប់មាន ដើម្បីសួរព័ត៌មានលំអិតសូមទាក់ទកមកលោកឧកញ៉ា អ៊ឹង ឃាង ផ្ទាល់តែម្តង តាមរយៈបណ្តញសង្គម Telegram 076 566 6666។

គួររម្លឹកផងថា ក្នុងប្រវត្តិសាស្ត្រទីផ្សារអចលនទ្រព្យ សម្រាប់នៅប្រទេសកម្ពុជាមិនធ្លាប់មានឡើយដែលម្ចាស់បុរីហ៊ាន ផ្ដល់រង្វាន់ រថយន្តទំនើប ROLLS ROYCE PHANTOM ដល់អតិថិជននោះ ទើបតែឃើញឧកញ៉ា អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” ហ៊ានប្រកាសផ្ដល់រង្វាន់រថយន្តទំនើបនេះ ដល់អតិជនដែលទិញផ្ទះរបស់លោកឧកញ៉ា។

លក្ខខណ្ឌដែលអតិថិជនអាចមានឱកាសឈ្មោះរង្វាន់រថយន្តទំនើប ROLLS ROYCE PHANTOMឆ្នាំ 2015 មួយគ្រឿង ដែលមានតម្លៃស្មើរនឹង 450,000 $លោកអ្នកគ្រាន់តែធ្វើការ ទិញ ដី ឫផ្ទះណាមួយពី “បុរី ឃាង កលិកា” ដែលមានទឹកប្រាក់ចាប់ពី 15,000$ ឡើងទៅ នោះលោកអ្នកទទួលបានឆ្នោតមួយសន្លឹងភ្លាមៗ៕




