ក្រុមហ៊ុន ជីប ម៉ុង បញ្ជា​ទិញឧទ្ធម្ភាគចក្រ​ថ្មី​មួយ​ទៀត​ពី​អាមេរិក​

Uncategorized
30 Shares

ក្រុមហ៊ុន​​ជីប ម៉ុង បាន​បញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុន Textron Inc ដើម្បី​បម្រើអាជីវកម្ម​​ ដែល​កំពុង​លូតលាស់ទៅ​មុខ​ឥតឈប់ឈរ។

ការ​បញ្ជាទិញ​ថ្មីបន្ថែមនេះ ស្រប​ពេល​ក្រុមហ៊ុន​មានស្រាប់​រួច​ទៅហើយ​ឧទ្ធម្ភាគចក្រម៉ូដែល Bell 429 រួមនឹងឧទ្ធម្ភាគចក្រម៉ូដែល Bell ដែល​កំពុងប្រើប្រាស់​ក្នុង​អាជីវកម្ម។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយថា ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបពីក្រុមហ៊ុន Textron Inc. ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ធំមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បី​ជួយជំរុញពាណិជ្ជកម្មក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន​ទៅ​មុខ។

អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា នេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចស្របតាមគោលនយោបាយណែនាំ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលផងដែរ៕

ក្រុមហ៊ុន ជីប ម៉ុង បញ្ជា​ទិញឧទ្ធម្ភាគចក្រ​ថ្មី​មួយ​ទៀត​ពី​អាមេរិក​
30 Shares