អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់ រស់នៅខេត្តព្រៃវែង

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ជាស្ត្រីអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រៃវែង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំងឺដែលស្លាប់នេះ ឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

គិតមកដល់ពេលនេះ កម្ពុជា​មានករណីស្លាប់ជាបណ្តោអាសន្នចំនួន ១០ នាក់ដោយសារ​កូវីដ ១៩៕