គម្រោងសង់ព្រលានយន្តហោះក្រុងប៉ោយប៉ែតឡើងវិញ នឹងទាក់ទាញវិនិយោគលើវិស័យអចលនទ្រព្យ

សង្គម​និង​សេដ្ឋកិច្ច

ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។ ហើយពេលថ្មីៗគម្រោងនៃការសាងសង់ព្រលានយន្តហោះនឹងដាក់ឱ្យសាងសង់ឡើងវិញ ក្រោយពីផ្អាកកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុងប៉ោយប៉ែតជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០ ម៉េត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។ កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។​ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។

យោងតាមសមាគមនអ្នកសាងសង់កម្ពុជាបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបើកដំណើរការគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងស្រុកឡើងវិញនេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សេរី វុត្ថាបានបញ្ជាក់យ៉ាងដូច្នេះថា៖«គម្រោងអាកាសយានដ្ឋាននេះត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះតែត្រូវបានផ្អាកវិញដោយសារវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧-២០០៨ ហើយទើបតែមានសកម្មភាពឡើងវិញដោយសារភាពរុងរឿងនៃសេដ្ឋកិច្ចកម្ពុជា»។ ហើយគម្រោងនេះគឺអាចនឹងចំណាយទុនវិនិយោគពីចន្លោះ៤០ទៅ៥០លានដុល្លារអាមេរិកដែលអាចនឹងសាងសង់ឡើងនៅទីតាំងព្រលានយន្តហោះចាស់។

លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បានមានប្រ សាសន៍ថា​ អចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតចាប់ផ្តើមមាន សក្តានុពលខ្លាំងត្រឹមចុងឆ្នាំ ២០១៧ មក។សង្កាត់ប៉ោយប៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាជាងគេ ខណៈសង្កាត់ពីរផ្សេងទៀតក៏មាន​​ឱកាសវិនិយោគល្អៗជាច្រើនផងដែរ រីឯ តម្លៃអចលនទ្រព្យវិញបាន កើនឡើងជាបន្តបន្ទាប់។


លោកបានបន្ថែមទៀតថា មានគម្រោងអភិវឌ្ឍន៍តូចធំបានចូលទៅវិនិយោគនៅក្នុងក្រុងប៉ោយប៉ែត ហើយមួយចំនួនធំទៀតបានកំពុងសំឡឹងរកឱកាស និងទីផ្សារសមស្រប មួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុងនេះ។ លោក បានបញ្ជាក់ថា «​វិនិយោគិនជាច្រើនពីខាងក្រៅកំពុងចាប់អារម្មណ៍ ប៉ោយប៉ែត ដែលជាទិសដៅវិនិយោគដ៏ធំមួយនៅ ពេលអនាគត»​។



យោងតាមរបាយការណ៍​ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧ របស់ក្រុមហ៊ុ​ន Vtrust Appraisal​ បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន ១៦ បានបញ្ចប់នៅក្នុងឆ្នាំ២០១៧ បានផ្តល់ជូនលំនៅដ្ឋានប្រមាណ ១,៦៩៤ ខ្នង។ ក្នុងនោះ លំនៅដ្ឋានចំនួន ៩០៩ ខ្នងបន្ថែមទៀតត្រូវបានរំពឹងថានឹងបានដាក់បញ្ចូល ទៅក្នុងទីផ្សារត្រឹមពាក់កណ្តាលឆ្នាំ ២០១៨។


លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលាសមស្របសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់​ វិនិយោគក្នុងវិ ស័យអចលទ្រព្យផ្សេងៗជាច្រើនដូចជា​ ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន​ និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរ​បស់ភ្ញៀវទេសចរ។


លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។


សូមបញ្ជាក់ថា គម្រោងខុនដូដំបូងគេមួយកំពុងបង្ហាញវត្តមាននៅក្រុងប៉ោយប៉ែត។ គម្រោងលំនៅដ្ឋាននេះអភិឌ្ឍ ដោយក្រុម ហ៊ុន Sokha Residences Group ហើយគម្រោងគ្របដណ្តប់ លើផ្ទៃដីទំហំជិត ៤ ហិចតា និងជាគម្រោងលំនៅដ្ឋានបែបខុនដូទំនើប រួមជាមួយនឹងផ្ទះបុរី។ គម្រោងខុនដូ Sokha Residences នឹងមានកម្ពស់ ២១ ជាន់ ស្នើនឹង ៥៤៣

យូនីតរួមជាមួយហាងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក បារ ល។​ ចំណែកផ្ទះប្រភេទបុរីមាន ២៨៧ ខ្នង។ យូនីតខុនដូមានតម្លៃចាប់ពី ២៧, ៨៦៤ ដុល្លារ ដល់ ១,២៧០,​០០០ ដុល្លារ/យូនីត ចំណែកបុរីមាន តម្លៃចន្លោះ ៣០,០០០ ដុល្លារ និង ៥០,០០០ ដុល្លារ ក្នុងមួយខ្នង។ គម្រោង Sokha Residences មានទីតាំងនៅក្នុងគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត៕


ប្រភព៖ http://www.cambopropertykh.com