មិនដល់២៤ម៉ោងផង មហាសេដ្ឋីល្បីៗ ៣រូប ប្រកាសឧបត្ថម្ភថវិកា ចំនួន ៧.៥លានដុល្លារដើម្បីទិញមន្ទីរពេទ្យនគរទេព

ជុំវិញ​ឧកញ៉ា
303 Shares

ត្រឹមរយៈពេលមួយយប់ មានមហាសេដ្ឋីប្រាក់លាន ៣រូប​ ប្រកាស​ចូល​រួម​បរិច្ចាគនូវ​​ថវិកា​ជូន​សម្តេចតេជោ ហ៊ុន សែន​ ចំនួន ៧.៥លានដុល្លារ ​ដើម្បីទិញ​មន្ទីរពេទ្យ​​​​​​ “នគរទេព” ហើយ​ប្តូរ​ឈ្មោះ​ថាជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខណៈ​ពេលដែល​មន្ទីរពេទ្យមួយនេះ​ចាប់ផ្តើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​កាលពីថ្ងៃទី២៧ ខែមីនាម្សិលមិញ​។

១.​ក្រុម​ហ៊ុន ជីបម៉ុង របស់មហាសេដ្ឋី លាន ឃុន ​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ

២.​មហាសេដ្ឋី ឡេង ណា​វ៉ា​ត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ​ឧបត្ថម្ភ​ថវិកា​ចំនួន ៣.៥ លាន​ដុល្លារ 

 ៣. មហាសេដ្ឋី លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P គ្រុប ​​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ

សូមបញ្ជាក់ថា មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែលមាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង​។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ៕

មិនដល់២៤ម៉ោងផង មហាសេដ្ឋីល្បីៗ ៣រូប ប្រកាសឧបត្ថម្ភថវិកា ចំនួន ៧.៥លានដុល្លារដើម្បីទិញមន្ទីរពេទ្យនគរទេព
303 Shares