កម្ពុជា ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគ​រយ ចំពោះមុខទំនិញចំនួន ៣១ ទៅ​កាន់​ប្រទេស​វៀតណាម

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និង​រៀតណាម​បាន​ឯកភាព​គ្នា​បញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុង​សម្រាប់​បន្ត​សុពលភាព ​«កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្មទ្វេ​ភាគី​» រវាង​រដ្ឋាភិបាល​នៃព្រះ​រាជាណាចក្រកម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​សម្រាប់​ឆ្នាំ​ ២០២១-២០២០។ ​បើតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​​កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជា ​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគ​រយ​ ចំពោះ​មុខ​ទំនិញ​ចំនួន ៣១ នៃ​បន្ទាត់​ពន្ធ​គយ​ដែល​មាន​ដើម​កំណើត​នៅ​ ​​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។ ក្នុង​ចំណោម​មុខ​ទំនិញ​ទាំង ៣១ នៃ​បន្ទាត់​ពន្ធ​គយ​នេះ​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម។​

ការ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង ២ បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាការ​ចម្រុះ (JC) កម្ពុជា-វៀតណាម លើក​ទី១៨ ស្តីពី​ «កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី» កាល​ពី​ថ្ងៃ​ទី ២២ ខែ​ ធ្នូ ឆ្នាំ ២០២០។

ទន្ទឹម​នឹងនេះផងដែរ​ ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ផលិតករ​និង​អ្នក​នាំ​ចេញ​មក​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់ ដើម​កំណើត​ទំនិញ​ទម្រង់​អេស (Co Form S) តាម​រយៈ​គេហទំព័រ https://co.moc.gov.kh ចំពោះ​មុខ​ទំនិញ​ទាំង ៣១ បន្ទាត់​ពន្ធគយ។

ដោយឡែក​ សម្រាប់​បរិមាណ​មុខ​ទំនិញ​អង្ករ និង​សន្លឹក​ថ្នាំជក់​ស្ងួត​សម្រាប់​អនុវត្ត​ឆ្នាំ ២០២១ សូម​ផលិតករ និង​អ្នក​នាំ​ចេញ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​មក​ក្រសួង​ពាណិជ្ជកម្ម​ (នាយក​ដ្ឋាន​នាំ​ចេញ-នាំចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម) រៀងរាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពីថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី​ ២៦ ខែ​ឧសភា ឆ្នាំនេះ៕

No photo description available.
No photo description available.


No photo description available.
May be an image of text that says 'ល.វ Tariff Code (AHTN 2017) 23 2401.10.40 24 បរិយាយមុខទំនិញ 2401.10.50 25 2401.10.90 2401.20 26 2401.20.10 27 2401.20.20 28 -ប្រភេទ Burley --ផ្សេងទៀត អប់ផ្សែង --ផ្សេងទៀត ថ្នាំជក់ កាត់ឆាង/ច្រៀកដោយផ្នែក ឬទាំងស្រុង៖ -ថ្នាំជក់រើជីនីញ៉ា អប់ផ្សែង --ថ្នាំជក់រើជីនីញ៉ា ក្រៅពីអប់ផ្សែង --ប្រភេទ Oriental --ប្រភេទ Burley --ផ្សេងទៀត អប់ផ្សែង --ផ្សេងទៀត 2401.20.30 29 2401.20.40 30 2401.20.50 31 2401.20.90'